adverise with khmeread 1

ផ្សា​ដែក​លើដំបូល​មិន​ប្រយ័ត្ន​ឆក់​ខ្សែភ្លើង​ស្លាប់​

    ​កណ្តាល ៖ មាន​បុរស​ម្នាក់ កំពុង​ផ្សា​ដែក​បាន​ឆក់​ខ្សែភ្លើង​ស្លាប់​នា​ថ្ងៃទី​១៨​មិថុនា​ឆ្នាំ​២០១៦ ម៉ោង​០៨​និង​៣០ នាទី នៅ​ចំណុច​ផ្ទះ​ឈ្មោះ ជ្រិ​ន សុខ​បាន ភូមិ​ក្រោម ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល​។    
​    ​
​    ​ប៉ូលិស​និយាយថា  ជនរងគ្រោះ​ឈ្មោះ ពិន ម៉ុ​ច ភេទ​ប្រុស​អាយុ ៣៣​ឆ្នាំ នៅ​ភូមិ​ឧទ​ម្ព​រ ឃុំ​ស្វាយជ្រុំ​ស្រុក​រលា​ផ្អៀ ខេត្តកំពង់ឆ្នាំង មុខរបរ ជាងផ្សារដែក​។​
    
​    ​ប៉ូលិស​បន្តថា  កាលពី​ថ្ងៃទី​០៦ មិថុនា ២០១៦ ជនរងគ្រោះ​និង​ឈ្មោះ សេង ឡា (​ជា​បងថ្លៃ​ជនរងគ្រោះ​)​ឈ្មោះ អ៊ុក សឿន ឈ្មោះ​អឿន ងោង បានមក​ធ្វើ​ផ្ទះ​ឲ្យ​ឈ្មោះ ជ្រិ​ន សុខ​បាន នៅ​ភូមិ​ឃុំ​កើត ហេតុ​សំណង់​ដែក​និង​បេតុង​។​


    
​    ​ចាប់ពី​ថ្ងៃទី​០៧​មិថុនា​២០១៦ ជនរងគ្រោះ​និង​ជាង​០៣​នាក់​ទៀត ដែលមាន​ឈ្មោះ​ខាងលើ​បាននាំគ្នា​ធ្វើ​ផ្ទះ​ខាងលើ​មិនមាន​រឿងហេតុ​អ្វី​កើតឡើង​ឡើយ​។ រហូតមកដល់​ថ្ងៃទី​១៨​មិថុនា​២០១៦ វេលា ម៉ោង​០៧​ជនរងគ្រោះ​និង​ឈ្មោះ​សេង ឡា បាននាំគ្នា  ឡើងទៅ​ផ្សា​ដែក​នៅលើ​ដំបូលផ្ទះ តែ​មិនបាន​អង្គុយ​នៅក្បែរ​គ្នា​ទេ​។​
     
​    ​លុះដល់​ម៉ោង​០៨​និង​៣០​នាទី ជនរងគ្រោះ​បាន​លើកដែក​ទំហំ 30CM×30CM ប្រវែង​06​ម៉ែត្រ​មកលើ​ដើម្បី​ផ្សា​ដំបូល ហើយ​បាន​ប៉ះ​និង​ខ្សែភ្លើង​មេ​របស់​អគ្គីសនី​កម្ពុជា (​ខ្សែ​ស្រាត​) បណ្ដាល​ឲ្យ​ឆក់​ជនរងគ្រោះ​ផ្ងារ​ក្រោយ​តែ​មិន​ធ្លាក់​មកដល់​ដី​ទេ ។​
     
​    ​ពេលនោះ​ឈ្មោះ​សេង ឡា​ដែល កំពុង​ផ្សា​ដែក​ក្បែរ​នោះដែ រ​បាន​ចូលទៅ​គ្រា​និង​លើក​ជនរងគ្រោះ ចុះមក​ដី នាំគ្នា​ដឹក​ជនរងគ្រោះ ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ស្រុក​មុខកំពូល តែ​ជនរងគ្រោះ​បាន​ដាច់ ខ្យល់​ស្លាប់ មុនពេល​ទៅដល់​មន្ទីរ​ពេទ្យ​។​


      
​    ​នៅ​ថ្ងៃ​ដដែល​វេលា​ម៉ោង​០៩​និង​១២​នាទី​ក្រោយពី​ទទួល​ព័ត៌មាន​ពី​ឈ្មោះ​ជ្រិ​ន សុខ​បាន មន្ត្រី​ផ្នែក​ជំនាញ បាន​សហការ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន​ធ្វើការ​ពិនិត្យ ស្លាកស្នាម​ជនរងគ្រោះ​ឃើញ ១.​រលាត់ស្បែក ឆេះ​ខ្លោច នៅលើ ជើង​ខាងស្ដាំ​ចាប់ពី​ចំណុច ត្រ​យ៉ូ​ង​ចេក​រហូតដល់​ភ្លៅ​និង​កំ​ប៉ះ​គូទ​ជាច្រើន​កន្លែង​និង​ក្រៅពី​ស្លាកស្នាម​ខាងលើ ពុំបាន​ឃើញ​មាន​ស្លាកស្នាម​អ្វី​ទៀតឡើយ​។​
    
​    ​តាម​ការសន្និដ្ឋាន យោងតាម​ការស្រាវជ្រាវ​និង​ការពិនិត្យ​ហេតុ​នៅ​កន្លែងកើតហេតុ ឈ្មោះ ពិន​ម៉ុ​ច ពិតជា​ស្លាប់  ដោយសារ​ឆក់​ចរន្ត​អគ្គីសនី​បណ្ដាល​ឲ្យ​ស្លាប់ ពិតប្រាកដ​មែន ពុំមាន​ពាក់​ព​ន្ធ័​និង​បទល្មើស​អ្វី​ផ្សេង​ទៀតឡើយ​។​
    
​    ​ក្រោយពី​ពិនិត្យ​សព​រួច បានប្រគល់​សព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​នៅ​ភូមិ​ឧទ​ម្ព​រ ឃុំ​ស្វាយជ្រុំ ស្រុក​រលា​ផ្អៀ ខេត្តកំពង់ឆ្នាំង​៕


adverise with khmeread

មតិយោបល់