adverise with khmeread 1

បន្ទាប់ពី​សេព​ថ្នាំញៀន​បុរស​សុំទាន​បាន​សុំ​ប្រពន្ធ​រួមរក្ស​មិនបាន​វាយ​ខៀវ​ភ្នែក​

    ​កណ្តាល ៖ បុរស​ម្នាក់​ដែល​ពូកែ​ប្រើ​ករណី​៖​អំពើហិង្សា​ក្នុង​គ្រួសារ​និង រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ប្រភេទ​ម៉ា​ទឹកកក និង​ត្រូវ​ប៉ូលិស​បញ្ជូនទៅ​តុលាការ​នៅ​ថ្ងៃស្អែក​នេះ​ចាត់ការ​តាម​នីតិវិធី បន្ទាប់ពី​បាន​ឃាត់ខ្លួន​នៅ​ថ្ងែ​ទី​១៧ មិថុនា ២០១៦ វេលា​ម៉ោង​១៩ និង​១០​នាទី​នៅ​ចំណុច ភូមិ​គោក អណ្តែត​ឃុំ​ស្អាង​ភ្នំស្រុក​ស្អាង​ខេត្តកណ្តាល​។​
     
​    ​ប៉ូលិស​និយាយថា ជនរងគ្រោះ​ត្រូវជា​ប្រពន្ធ​ឈ្មោះ ទូច ស្រី​នី​ភេទ​ស្រី​អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ​មាន​ទីលំនៅៗ​ភូមិ​គោក អណ្តែត ឃុំ​ស្អាង​ភ្នំស្រុក​ស្អាង​ខេត្តកណ្តាល​។ សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជ័យ​ជំ​នៈ ខេត្ត​ក​ណ្កា​ល​។​
    
​    ​ចំណែក​ជនល្មើស​ត្រូវជា​ប្តី​ឈ្មោះ ជិន សុង ភេទ​ប្រុស​អាយុ​២៥ ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​សុំ​លុយ​(​សុំទាន​)​មាន​ទីលំនៅៗ​ភូមិ​គោក​អណ្តែត ឃុំ​ស្អាង​ភ្នំស្រុក​ស្អាង​ខេត្តកណ្តាល​(​ឃាត់ខ្លួន​)​។ វត្ថុតាង​ចាប់យក​៖​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​០២​កញ្ចប់​តូច​។​


    
​    ​ប៉ូលិស​បន្តថា  នៅ​ថ្ងែ​កើតហេតុ​ខាងលើ​មាន​អំពើហិង្សា​ក្នុង​គ្រួសារ  ភ្លាមនោះ​សមត្ថកិច្ច​ប៉ុស្តិ៍​ស្អាង​ភ្នំ​បាន​ចុះជួយ​អន្តរាគមន៍ ដល់​កន្លែងកើតហេតុ​ប្រទះឃើញ​គ្រឿងញៀន ប្រភេទ​ម៉ា​ទឹកកក​០២​កញ្ចប់​តូច​នៅ​នឹង​ឈ្មោះ​ជិន សុង បន្ទាប់មក​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ឈ្មោះ ជិន សុង រួមទាំង​វត្ថុតាង​ដើម្បី​បន្ត​ប្រមូលផ្តុំ​សំណុំរឿង​តាម​នីតិវិធី​។​
      
​    ​នៅ​ចំពោះ​សមត្ថកិច្ច​ឈ្មោះ​ជិន សុង សារភាពថា ខ្លួន​រើស​បាន​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​០៤​កញ្ចប់​តូច នៅក្បែរ​ផ្លូវ​ម្តុំ​ចេ​ឡា​ផ្សារ​ដើម​គរ រាជធានី​ភ្នំពេញ​ពេល​ដើរ​សុំទាន​។ បន្ទាប់មក​ខ្លួន​បាន​ប្រើប្រាស់​(​ជក់​)​អស់​០២​កញ្ចប់​តូច​នៅឯ​ភូមិ គោក​អណ្តែត​ឃុំ​ស្អាង​ភ្នំ រួច​ឈ្មោះ​ជិន សុង បាន​បង្ខំ​រួមភេទ​ជាមួយ​ប្រពន្ធ​ឈ្មោះ​ស្រី​នី ។ ប៉ុន្តែ​ប្រពន្ធ​មិន​ព្រម​រួមភេទ ពេលនោះ​ឈ្មោះ​ជិន សុង បាន វាយតប់​ប្រពន្ធ​ដោយ​ដៃ​បណ្តាល​ឲ្យ​មុត​ហូរឈាម​លើ​មុខតែ​ម្តង​៕


adverise with khmeread

មតិយោបល់