adverise with khmeread 07d24dd0 f0f1 4388 9b05 3471363a279e

MAMAMOO ប្រារព្ធខួបពីរឆ្នាំក្នុងវិស័យចម្រៀង

          ថ្ងៃទី១៩ខែមិថុនា​គឺជា​ជួប​លើក​ទី​២​របស់​ក្រុម​ចម្រៀង​ MAMAMOO ហើយ​ក្រុម​ចម្រៀង​ដែល​មាន​សមាជិក​៤​រូបនេះ​បាន​បង្ហាញ​មុខ​លើក​ដំបូង​ក្នុងវិស័យ​សិល្ប​ជាមួយនឹង​បទ “Mr. Ambiguous” នៅថ្ងៃទី​១៩​ខែមិថុនា​ឆ្នាំ​២០១៤។

          ឆ្នាំ​២០១៦គឺជា​ឆ្នាំ​ដ៏ជោគជ័យ​បំផុត​សម្រាប់ក្រុម​ចម្រៀង MAMAMOO ខណៈ​ពួកគេទទួល​បាន​ជោគជ័យ​ជាមួយនឹងបទ “You`re the Best” ដែល​រហូត​មកដល់​ខែមីនា​ ពួកគេលើក​ពាន​រង្វាន់​ចំនួន​៨ ហើយ។​

          កាលពីថ្ងៃទី​១៨​ខែមិថុនា​ គណនី Instagram ផ្លូវការរបស់ក្រុម​ចម្រៀង MAMAMOO បានបង្ហោះ​រូបភាព​របស់សមាជិក​ដែល​កាន់បដា​សរសេរថា “MAMAMOO has turned two” ។

          វាហាក់ដូចជា​ថា ក្រុមចម្រៀង​ MAMAMOO នឹងកាន់តែប្រសើរ​ជាងមុន​នៅ​ឆ្នាំនេះ​ ខណៈ​ពួកគេ​ចាប់ផ្តើម​ការប្រគំតន្ត្រីលើក​ដំបូង​នៅ​ខែ​សីហា៕

adverise with khmeread

មតិយោបល់