23482 sammicheng pwmt

អ្នកគាំទ្រ​របស់ Sammi Cheng ត្អូញត្អែរ ដោយសារ​មិនអាច​ទិញ​សំបុត្រ​សម្រាប់​ការប្រគំ​តន្ត្រី​

​    ​Sammi Cheng នឹង​រៀបចំ​ផ្នែក​ទី​២​នៃ​ដំណើរ​ប្រគំ​តន្ត្រី​នៅ​ពាក់កណ្តាល​ខែកញ្ញា​ខាងមុខនេះ​។ កាលពី​ថ្ងៃទី​១៣​ខែមិថុនា ការ​កក់​សំបុត្រ​ទុក​មុន​ត្រូវបាន​ផ្តល់​អាទិភាព​ដល់​អ្នក​កាន់​ប័ណ្ណឥណទាន ប៉ុន្តែ​អ្នក​និយម​អ៊ី​ន​ធើ​ណិ​ត​និង​អ្នកគាំទ្រ​ជាច្រើន​បាន​ត្អូញត្អែរថា ការ​ទូរស័ព្ទ​ចូល​របស់​ពួកគេ​មិនអាច​ទាក់ទង​បាន ហើយ​បណ្តាញទូរស័ព្ទ​ក៏​រវល់​ទៀត​។​

​    ​Sammi Cheng ថត​វីដេអូ​ឃ្លី​ប ដើម្បី​អរគុណ​ដល់​អ្នកគាំទ្រ​ដែល​បានផ្តល់​ការគាំទ្រ​របស់​ពួកគេ​។ ថ្មីៗ​នេះ នាង​ថត​វីដេអូ​ឃ្លី​ប​ជាមួយ​ការ​តែងខ្លួន​ជា Angry Birds ហើយ​ពិតជា​គួរ​ឲ្យ​ភ្ញាក់ផ្អើល​។​

​    ​ក្នុងពេល​ជាមួយគ្នា​នោះដែរ Sammi Cheng បានចាប់ផ្តើម​កុម្មង់​និង​លៃលក​ចំនួន​សំបុត្រ​សម្រាប់​អ្នកគាំទ្រ​របស់​នាង ក្រុមគ្រួសារ និង​សហសេវិក​។ នាង​បារម្ភ​ខ្លាច​មិនអាច​លៃលក​បាន ហើយ​និយាយថា “​វា​ពិតជា​ពិបាក​”៕

មតិយោបល់