adverise with khmeread The construction site of

រី​យ៉ូ​ខ្វះ​លុយ​ធ្វើ​អូឡាំពិក អំពាវនាវ​ឱ្យគេ​ជួយ​បន្ទាន់​

​    ​អភិបាលក្រុង​រី​យ៉ូ​បានប្រកាស​រក​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​របស់​រដ្ឋ​កាលពី​ថ្ងៃ​សុក្រ​និង​បានស្នើ​ថវិកា​ពី​សហព័ន្ធ ដើម្បី​ជួយ​បំពេញ​កាតព្វកិច្ច​សម្រាប់​សេវាសាធារណៈ​អំឡុង​ព្រឹត្តិការណ៍​អូឡាំពិក​ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី ៥ ខែសីហា​ខាងមុខ​។​

​    ​វិធានការ​សង្គ្រោះបន្ទាន់​នេះ​គឺ​ត្រូវការ​ចាំបាច់​ដើម្បី​ចៀសវាង​ការដួលរលំ​ទាំងស្រុង​នូវ​សន្តិសុខ​សាធារណៈ សុខភាព ការអប់រំ ការដឹកជញ្ជូន​និង​ការគ្រប់គ្រង​បរិស្ថាន​។​

​    ​ការប្រកាស​សុំ​ជំនួយ​បន្ទាន់​នេះ​ធ្វើឡើង​បន្ទាប់​ទស្សនកិច្ច​មកកាន់​ទីក្រុង​រី​យ៉ូ​នា​សប្តាហ៍​នេះ​ពី​សំណាក់​ប្រធានាធិបតី​បណ្តោះអាសន្ន Michel Temer ដែល​និយាយថា រដ្ឋាភិបាល​សហព័ន្ធ​នឹង​ធានា​រាល់​កាតព្វកិច្ច​ទាំងអស់​ត្រូវបាន​បំពេញ​ដើម្បីឱ្យ​ការប្រកួត​អូឡាំពិក​ទទួលបាន​ជោគជ័យ​។

​    ​ទីក្រុង​រី​យ៉ូ​រំពឹង​ទទួលបាន​អ្នកទស្សនា​ជាង ៥០ ម៉ឺន​នាក់​អំឡុង​អូឡាំពិក ដែល​ស្របពេល​ជាមួយនឹង​សេដ្ឋកិច្ច​ប្រេ​ស៊ី​ល​កំពុង​ធ្លាក់ចុះ​យ៉ាង​អាក្រក់​គិត​ចាប់តាំងពី​ឆ្នាំ ១៩៣០ ហើយ​ជាមួយនឹង​បញ្ហានយោបាយ​ដែល​បានធ្វើ​ឱ្យមាន​ការព្យួរ​តំណែង​ប្រធានាធិបតី Dilma Rousseff​។​

​    ​អភិបាលក្រុង​រី​យ៉ូ លោក Eduardo Paes បាន​និយាយ​នៅលើ​គណនី Twitter របស់ខ្លួន​ថា "​មិនអាច​ពន្យា​ជំនួយ​សង្គ្រោះបន្ទាន់​របស់​រដ្ឋ​មក​គម្រោង​ប្រកួត​អូឡាំពិក និង​ការសន្យា​រៀបចំ​ការប្រកួត​ឱ្យបាន​ល្អ​ពី​សំណាក់​ទីក្រុង​រី​យ៉ូ​បានទេ​"៕

adverise with khmeread
ប្រភព៖ Channelnewsasia

មតិយោបល់