adverise with khmeread Best friend

គ្រា​ទាំង ១៥ ដែល​អ្នកដឹង​ខ្លួន​ថា​មិត្ត​ជិតស្និទ្ធ​បំផុត​របស់​អ្នក​គឺជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​ស្គាល់​អ្នក​ច្បាស់​ដូច​ថ្ងៃ​

    ​តើ​អ្នក​ស្រឡាញ់​មិត្ត​សិទ្ធ​ស្នាល​បំផុត​របស់​អ្នក​ទេ​? ការ​ដែលមាន​មិត្ត​ស្និទ្ធស្នាល​បំផុត​គឺ​ស្រដៀង​នឹង​ការ​រៀបការ​ដូច្នោះ​ដែរ​។ ពួកគេ​ធ្វើ​ឲ្យ​អ្នក​សើច អ្នក​ដឹងថា​ពួកគេ​តែង​នៅ​ទីនោះ​សម្រាប់​អ្នក ពួកគេ​ស្គាល់​អ្នក​ច្បាស់​ជាង​នរណាៗ​ទាំងអស់ ហើយ​អ្នក​ប្រាកដ​ជាង​នរណា​ទាំងអស់​ថា ពួកគេ​គឺជា​មិត្ត​រួមចិត្ត តែ​មិនមែន​រួមភេទ​នោះទេ​។ សូម​ឆែក​មើល​ទាំងអស់គ្នា​នូវ​គ្រា​ទាំង ១៥ ដែល​អ្នក​បានដឹងខ្លួន​ថា​មិត្ត​ជិតស្និទ្ធ​បំផុត​របស់​អ្នក​គឺជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​ស្គាល់​អ្នក​ច្បាស់​ដូច​ថ្ងៃ​។ 

​    ​១- នៅពេល​ពួកគេ​ស្អប់​មនុស្ស​ដែល​អ្នក​ស្អប់​
​    ​មិត្ត​ល្អ​បំផុត​របស់​អ្នក​ស្អប់​អតីត​សង្សារ និង​ចៅហ្វាយ​ចាស់​របស់​អ្នក​។ ហេតុអ្វី​? ព្រោះ​ពួកគេ​បានធ្វើ​អ្នកតូច​ចិត្ត​។ មិត្តសម្លាញ់​របស់​អ្នក​អាច​នឹង​មិនដែល​ស្គាល់មុខ​មនុស្ស​ទាំងនោះ​មែន ប៉ុន្តែ​នរណា​ដែល​ធ្វើ​ឲ្យ​អ្នក​តូចចិត្ត​គឺ​មិនមែនជា​មិត្ត​របស់​ពួកគេ​នោះទេ​។ 

​    ​២- នៅពេល​ពួកគេ​ទុក​ឲ្យ​អ្នក​និយាយ​រាប់​ម៉ោង​អំពី​មនុស្ស​ដែល​អ្នក​លួច​ស្រឡាញ់​
​    ​អ្នក​គួរ​អរគុណ​ជារ​រៀងរហូត​ចំពោះ​មិត្ត​ស្និទ្ធស្នាល​របស់​អ្នក​ចំពោះ​ពេលវេលា​រាប់​ម៉ោង ដែល​ពួកគេ​បាន​អង្គុយ​នៅ​ទីនោះ​ដោយ​ស្ងាត់ស្ងៀម​ខណៈដែល​រូបអ្នក​និយាយ​ប្រូ​ក​ប្រាជ្ញ​អំពី​បុរស​សង្ហា​នៅ​ហាង​កាហ្វេ និង​លក្ខណៈសម្បត្តិ​ដ៏​អស្ចារ្យ​របស់​បុរស​ម្នាក់​នោះ​។ 

​    ​៣- នៅពេល​ពួកគេ​នៅក្បែរ​អ្នក​បន្ទាប់ពី​អ្នក​ខូចចិត្ត​យ៉ាងខ្លាំង​
​    ​ប្រសិនបើ​អ្នក​បែក​គ្នា​ពី​សង្សារ មិត្ត​ស្និទ្ធ​របស់​អ្នកនឹង​នៅ​ទីនោះ​ដើម្បី​អ្នកជា​និច្ច មិន​ថា​មាន​អ្វី​កើតឡើង​នោះទេ​។ ប្រសិនបើ​អ្នកមាន​អារម្មណ៍​កើតទុក្ខ ពួកគេ​នឹង​រីករាយ​អង្គុយ​និយាយ​កំដរ​ជាមួយ​អ្នក​មិនចេះ​នឿយហត់ ហើយ​ប្រសិនបើ​អ្នក​ត្រៀមខ្លួន​បន្តដំណើរ​ជីវិត​ទៅមុខទៀត ពួកគេ​នឹង​រីករាយ​ផឹក​ស្រវឹង និង​នៅ​ដល់​យប់​ម៉ោង ៤ ទៀបភ្លឺ​ជាមួយ​អ្នក​ទៀតផង​។ 

​    ​៤- នៅពេល​ពួកគេ​ស្តាប់​យ៉ាង​អត់ធ្មត់​ចំពោះ​ការនិយាយ​ឡូឡា​របស់​អ្នក​
​    ​បន្ទាប់ពី​ខឹង​មួយថ្ងៃ​ពេញ អ្នក​ច្បាស់​ជា​ចង់​បញ្ចេញ​កំហឹង ហើយ​មិត្ត​ជិតស្និទ្ធ​របស់​អ្នកនឹង​រីករាយ​អង្គុយ​យ៉ាង​អត់ធ្មត់ និង​ងក់ក្បាល​ស្តាប់​គ្រប់​អ្វីដែល​អ្នក​រអ៊ូរទាំ​។ ជួនកាល​ពួកគេ​ថែមទាំង​ផ្តល់នូវ​ដំបូន្មាន​ជីវិត​ដ៏​មានតម្លៃ ដែល​ទាក់ទង​នឹង​បញ្ហា​របស់​អ្នក​ទៀតផង​។ 

​    ​៥- គ្រប់​ពេលដែល​ពួកគេ​ដឹងថា​អ្នក​ចង់​ញ៉ាំ​អ្វី​
​    ​ពួកគេ​ដឹង​អំពី​របស់​ដែល​អ្នក​ចូលចិត្ត​ញ៉ាំ​ចេញពី​បេះដូង​របស់​ពួកគេ និង​ដឹងថា​ស្ករ​គ្រាប់​មួយណា​ដែល​អ្នក​ស្អប់ និង​មួយ​អ្នក​ដែល​អ្នក​ចូលចិត្ត​។ នេះ​ពិតជា​រឿង​អស្ចារ្យ​ណាស់ នៅពេល​អ្នក​ទៅផ្ទះ​ពួកគេ ហើយ​ពួកគេ​បាន​កុ​ម្ម៉ុ​ងរ​បស់​ដែល​អ្នក​ចូលចិត្ត​ញ៉ាំ​មកជា​ស្រេច​។ ពិតជា​ឆ្ងាញ់​មែន​!

​    ​៦- នៅពេល​ពួកគេ​ចុច "Like" អ្វីៗ​ទាំងអស់ ដែល​អ្នក​បង្ហោះ​លើ​បណ្តាញ​សង្គម​
​    ​មិត្ត​ជិតស្និទ្ធ​បំផុត​របស់​អ្នក​គឺជា​សម្ព័ន្ធមិត្ត​អន​ឡាញ​របស់​អ្នក​។ ពួកគេ​ចុច "Like" អ្វីៗ​ទាំងអស់ ដែល​អ្នក​បង្ហោះ​តាម​អន​ឡាញ ហើយ​ធ្វើ​ឲ្យ​អ្នក​មើលទៅ​មាន​ប្រជាប្រិយភាព​ជាង​ធាតុពិត​របស់​អ្នក​ទៅទៀត​។ 

​    ​៧- នៅពេល​ពួកគេ​ជួយ​សរសេរ​សូម្បីតែ​សារ​ទូរស័ព្ទ​ឲ្យ​អ្នក​
​    ​ប្រសិនបើ​អ្នកមាន​ការលំបាក​ក្នុងការ​សរសេរ​សារ​សម្រាប់​បញ្ជូន​ចេញ មិត្តសម្លាញ់​របស់​អ្នកនឹង​តែងតែ​ជួយ​អ្នករក​នឹក​សរសេរ​សា​រណា​ដែលមាន​ខ្លឹមសារ​ល្អៗ​។ 

​    ​៨- នៅពេលណា​ដែល​ពួកគេ​ឲ្យ​អ្នក​ខ្ចី​របស់​ប្រើប្រាស់​របស់​អ្នក​
​    ​ពួកគេ​ថែមទាំង​ឲ្យ​អ្នក​ខ្ចី​អាវ​ថ្មី​ម៉ាក​ល្បី​ពី​ក្រុមហ៊ុន  American Apparel ទៀតផង ដែល​អាវ​នោះ​មិនទាន់បាន​ពាក់​សូម្បី​ម្តង​នៅឡើយ​ទេ​។  

​    ​៩- នៅពេល​អ្នកមើល​ភាពយន្ត​ដដែលៗ​លើ​អន​ឡាញ​ជាមួយគ្នា​
​    ​អ្នក​ចូលចិត្ត​មើល​ភាពយន្ត ឬ​កម្មវិធី​ដដែលៗ​លើ​អ៊ី​ន​ធឺ​ណេ​ត ហើយ​មិត្តសម្លាញ់​របស់​អ្នកមើល​វា​ជាមួយ​អ្នក​រហូត ដោយ​មិនចេះ​ធុញទ្រាន់​នោះឡើយ​។​

​    ​១០- នៅពេលណា​ដែល​ពួកគេ​និយាយ​មិនចេះ​លាក់​ជាមួយ​អ្នក​
​    ​មិត្ត​ជិតស្និទ្ធ​បំផុត​របស់​អ្នក​គឺជា​មនុស្ស​តែ​ម្នាក់​គត់​ក្នុង​ជីវិត​របស់​អ្នក ដែល​រីករាយ​នឹង​ប្រាប់​អ្នក​ថា មាន​កម្ទេច​អាហារ​ជាប់​ធ្មេញ​របស់​អ្នក ហើយ​សម្រាប់​រឿងនេះ អ្នកនឹង​អរគុណ​ពួកគេ​ជា​រៀងរហូត​។ 

​    ​១១- នៅពេល​អ្នកមាន​អារម្មណ៍មិនល្អ ហើយ​ពួកគេ​ដឹងថា​ត្រូវ​និយាយ​អ្វី​ជាមួយ​អ្នក​
​    ​មិត្ត​ស្និទ្ធស្នាល​បំផុត​របស់​អ្នក​តែងតែ​ដឹង​នូវ​អ្វីដែល​ត្រូវ​និយាយ មិន​ថា​ស្ថានភាព​បែបណា​នោះឡើយ​។ ប្រសិនបើ​អ្នក​មិន​សប្បាយចិត្ត ពួកគេ​អាចធ្វើ​ឲ្យ​អ្នក​ញញឹម និង​សើច​ក្អាកក្អាយ​បាន​។ នៅពេល​អ្នក​ខឹង ពួកគេ​អាចធ្វើ​ឲ្យ​អ្នក​រំងាប់​កំហឹង​បាន​។ គ្មាន​នរណាម្នាក់​មានអំណាច​ដ៏​ពិសេស​នេះ​ទេ គឺ​មានតែ​មិត្តភក្តិ​ជិតស្និទ្ធ​របស់​អ្នក​ប៉ុណ្ណោះ​ដែលមាន​វេទមន្ត​ពិសេស​នេះ​។ 

​    ​១២- នៅពេល​អ្នកធ្វើ​អ្វីមួយ​បានល្អ ពួកគេ​តែងតែ​អបអរសាទរ​អ្នក​
​    ​រាប់​ចាប់ពី​ការឡើង​តំណែង​រហូតដល់​ការ​ណាត់ជួប​គូស្នេហ៍​ជា​លើកដំបូង មិត្តភក្តិ​ជិតស្និទ្ធ​របស់​អ្នក​តែងតែ​រីករាយ​ជានិច្ច នៅពេល​ឃើញ​អ្នក​រីករាយ​។ ពួកគេ​តែងតែ​អបអរសាទរ​លើ​ជ័យជម្នះ​របស់​អ្នកជា​និច្ច ហើយ​ពួកគេ​តែងមាន​មោទនភាព​ចំពោះ​អ្នក​ប្រៀប​បីដូច​ជា​ឪពុកម្តាយ​របស់​អ្នក​អ៊ីចឹង​ដែរ​។ 

​    ​១៣- នៅពេល​ពួកគេ​ជឿជាក់​លើ​អ្នក​
​    ​នៅពេលណា​ក៏ដោយ​ដែល​អ្នក​មិន​ច្បាស់​ថា​ខ្លួនឯង​ល្អ​គ្រប់គ្រាន់​សម្រាប់​អ្វីមួយ មិត្តសម្លាញ់​របស់​អ្នក​តែងតែ​រំឭក​អ្នក​យ៉ាង​មោះមុត​ថា អ្នកជា​មនុស្ស​បែបណា​។ វា​ជាការ​ជម្រុញ​ឲ្យ​មាន​ភាពជឿជាក់​ដែល​ត្រូវការ​ចាំបាច់​បំផុត ហើយ​អ្នក​តែងតែ​ឲ្យ​តម្លៃ​ណាស់​លើ​រឿងនេះ​។ 

​    ​១៤- នៅពេល​ពួកគេ​ទុកចោល​អ្វីៗ​ទាំងអស់​ដើម្បី​សុខទុក្ខ​អ្នក​
​    ​គ្រប់​ពេលដែល​មានរឿង​អ្វីមួយ​មិនល្អ​កើតឡើង​ចំពោះ​អ្នក មិត្ត​សំណព្វ​របស់​អ្នក​តែងតែ​ទុកចោល​អ្វីៗ​ទាំងអស់​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា​អ្នក​មិនមាន​បញ្ហា​អ្វី​ទាំងអស់​។ 

​    ​១៥- នៅពេលណា ដែល​អ្នកដឹង​ខ្លួន​ថា​ពួកគេ​នឹង​តែងតែ​នៅ​ទីនោះ​ជានិច្ច​សម្រាប់​អ្នក
​    ​ទោះបីជា​អ្នក​ផ្លាស់​ទៅ​រស់នៅ​ប្រទេស​ផ្សេង​ក៏ដោយ ក៏​អ្នក​នៅតែ​ដឹង​ក្នុង​ចិត្ត​ថា អ្នក​ទាំងពីរ​នៅតែ​ជា​មិត្ត​សំណព្វ​ចិត្តនឹង​គ្នា​។ អ្នកនឹង​តែងតែ​ស្ថិតក្នុង​ជីវិត​របស់​គ្នា​ទៅវិញទៅមក​ហើយ​អ្នក​ដឹងថា​អ្នកនឹង​នៅតែ​សើច​ជាមួយគ្នា​រហូតដល់​អាយុ ៨០​។ 

​    ​តើ​អ្នក​គិត​ដូចម្តេចខ្លះ​ចំពោះ​ការលើកឡើង​ខាងលើនេះ​? តើ​អ្នក​ឯកភាព​នឹង​ការលើកឡើង​នេះ​ទេ​? សូម​ចែករំលែក​អត្ថបទ​នេះ​ជាមួយនឹង​មិត្ត​សំណព្វ​របស់​អ្នក​ដើម្បី​មើលថា​តើ​ពួកគេ​គិត​យ៉ាងម៉េច​!​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់