adverise with khmeread Mother in their 30

ប្រសូត្របុត្រនៅអាយុខ្ទង់ ៣០ ធ្វើឲ្យទារកឆ្លាត និងសុខភាពល្អ

បើតាម​អ្នកវិទ្យាសាស្ត្រ ការ​មាន​បុត្រាបុត្រី​នៅ​អាយុ​ខ្ទង់ ៣០ អាចមាន​ន័យ​ថា ពួកគេ​នឹងមាន​បញ្ហា​វាងវៃ និង​សុខ​ភាពល្អ​។ ការស្រាវជ្រាវ​ចេញផ្សាយ​ក្នុង​សៀវភៅ​ព្រឹត្តិប័ត្រ  Biodemography and Social Biology បាន​លើកឡើងថា អាយុ​របស់​មាតា​អាចមាន​ឥទ្ធិពល​លើ​ការអភិវឌ្ឍន៍​របស់​កូនៗ​ពួកគេ​។

​ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញថា ទារក​នឹងមាន​ពិន្ទុ​ការយល់ដឹង​ខ្ពស់​នៅពេល​ម្តាយ​របស់គេ​ពរ​ពោះ​នៅ​អាយុ​ខ្ទង់​៣០​។ ហើយ​ការសិក្សា​នេះ​បានបញ្ចប់​ជាមួយ​ការ​សន្និដ្ឋានថា នៅពេល​អាយុ​ខ្ទង់​៤០​ឆ្នាំ​ទើប​យក​កូន ពេលនោះ​ទារក​នឹងមាន​ឱកាស​ខ្ពស់​ក្នុង​ការកើត​ជំងឺ​ធាត់​ទៅវិញ​។

​ពន្យល់​ណែនាំ​អំពី​លទ្ធផល​នេះ លោក​វេជ្ជបណ្ឌិត Alice Goisis បាន​ថ្លែងប្រាប់​កាសែត The Times ថា "​ម្តាយ​ថ្មីថ្មោង​ក្នុង​វ័យ​ខ្ទង់ ៣០​ឆ្នាំ​ទំនង​មានការ​អប់រំ​បាន​ច្រើន មាន​ប្រាក់ចំណូល​ខ្ពស់ មាន​ទំនាក់ទំនង​ស្ថិតស្ថេរ មាន​បែបផែន​ជីវិត​ដែលមាន​សុខភាព​ល្អ សង្វាត​រក​ការថែទាំ​មុនពេល​សម្រាល​បាន​មុន និង​បានរៀបចំ​ផែនការ​មានគភ៌​ទុក​មុន​បានល្អ​"​។

​លទ្ធផល​នេះ​ត្រូវបាន​ទាញ​ចេញពី​ទិន្នន័យ​ក្នុង​កម្មវិធី​ស្រាវជ្រាវ​មួយ​ឈ្មោះថា Millennium Cohort Study ដែល​តាមដាន​ការវិវត្តន៍​របស់​ទារ​ក​អង់គ្លេស​ចំនួន ១៨.០០០៕

adverise with khmeread
ប្រភព៖ ​មេត្រូ​

មតិយោបល់