adverise with khmeread 1

គ្រួសារ​រំភើប​ស្រក់​ទឹកភ្នែក​ពេល​ឃើញ​សព​សាច់ញាតិ​ដែល​បាត់​ខ្លួន​ជិត​មួយ​ទសវត្សរ៍​ដោយសារ​គុណបុណ្យ Google Maps

​    ​យោងតាម​ប្រភព​វេ​ប​សាយ Independent បានឱ្យដឹងថា សាកសព​បុរស​ម្នាក់​ដែល​បាត់​ខ្លួន​ជិត​មួយ​ទសវត្សរ៍​ត្រូវបាន​រកឃើញ​នៅក្នុង​រថយន្ត​លិច​ទឹក​បឹង​មួយគ្រឿង ដែល​អាច​មើលឃើញ​យ៉ាងច្បាស់​នៅលើ​រូបភាព Google Maps ដែល​ថត​ចោល​រាប់​ឆ្នាំ​មកហើយ​នោះ​។ 

​    ​កាលនោះ​បុរស​អាមេរិក​ឈ្មោះ Davie Lee Niles មាន​អាយុ ៧២ ឆ្នាំ នៅពេល​គាត់​បាត់​ខ្លួន​ក្នុង​ឆ្នាំ ២០០៦ បន្ទាប់ពី​ទៅ​ពេទ្យ​ពិនិត្យឃើញ​កើត​ជំងឺមហារីក និង​ជំងឺ​បាក់​ទឹកចិត្ត​។ 

​    ​សាក្សី​មួយរូប​បាន​ប្រាប់​ទូរទស្សន៍ WOOD-TV ថា "​រំពេច​នោះ​វា​មើលទៅ​ពិតជា​គួរឱ្យភ្ញាក់ផ្អើល​ណាស់​។ មាន​រថយន្ត​មួយ​នៅក្នុង​បឹង​នោះ​។ គ្មាន​នរណាម្នាក់​ចាប់អារម្មណ៍​នឹង​រថយន្ត​នេះ​ទេ​។ ទឹក​មើលទៅ​ល្អក់ និង​មាន​របស់​អណ្តែត​ជុំវិញ​ជាច្រើន​"​។ 

​    ​សាក្សី​នោះបាន​តេ​ហៅ​ប៉ូលិស​ឱ្យ​ស្រង់​រថយន្ត​នោះ​ចេញពី​ទឹក​។ ហើយ​ពួកគេ​បាន​រកឃើញ​គ្រោងឆ្អឹង​របស់លោក Niles នៅក្នុង​រថយន្ត​នោះ​។ 

​    ​គ្រួសារ​លោក Niles បានមក​ជួបជុំគ្នា​នៅ​មាត់បឹង​ដើម្បី​គោរព​សព​របស់គាត់​។ 

​    ​ក្នុង​ទឹកមុខ​រំភើប​ស្ទើរ​ស្រក់​ទឹកភ្នែក លោក Scott Hathaway កូនប្រសា​ប្រុស​របស់លោក Niles បាន​ប្រាប់​ទូរទស្សន៍ WOOD-TV ថា "​ថ្ងៃនេះ សម្រាប់​ពួកយើង វា​ជាការ​លាតត្រដាង​អំពី​ការស្វែងរក​រយៈពេល​ដ៏​យូរ​។ ហេតុអ្វី​ព្រះ​ទុកឱ្យ​យើង​រង់ចាំ ៩ ឆ្នាំ ខ្ញុំ​មិន​យល់​ទាល់តែសោះ​។ ប៉ុន្តែ​យើង​រីករាយ ដែល​បាន​នាំ​គាត់​មក​ផ្ទះ​វិញ​"៕ 

ប្រភព៖ Independent

adverise with khmeread
ប្រភព៖ ​យោងតាម​ប្រភព​វេ​ប​សាយ Independent បានឱ្យដឹងថា សាកសព​បុរស​ម្នាក់​ដែល​បាត់​ខ្លួន​ជិត​មួយ​ទសវត្សរ៍​ត្រូវបាន​រកឃើញ​នៅក្នុង​រថយន្ត​លិច​ទឹក​បឹង​មួយគ្រឿង ដែល​អាច​មើលឃើញ​យ៉ាងច្បាស់​នៅលើ​រូបភាព Google Maps ដែល​ថត​ចោល​រាប់​ឆ្នាំ​មកហើយ​នោះ​។

មតិយោបល់