adverise with khmeread Cheryl 3

ទើបតែ​ទាក់ទង​គ្នា​បាន​ប៉ុន្មាន​ខែ​សោះ នាង Cheryl ចង់បាន​កូន​ជាមួយ​សមាជិក One Direction មួយរូប​

​    ​តាម​ព័ត៌មាន​ថា តារា​ស្រី Cheryl Fernandez- Versini និង Liam Payne កំពុង​ព្យាយាម​ស្វែងរក​កូន​ដំបូង​ជាមួយគ្នា​។​

​    ​Cheryl វ័យ​៣២​ឆ្នាំ អតីត​តារា​ស្រី​ក្នុង​រឿង “Girls Aloud” និង Liam Payne វ័យ​២២​ឆ្នាំ ជា​សមាជិក​របស់​ក្រុម One Direction ទើបនឹង​ទាក់ទង​គ្នា​កាលពី​ខែធ្នូ បន្ទាប់ពី Cheryl បាន​ចែកផ្លូវ​ពី​លោក Jean-Bernard Fernandez-Versini ប៉ុន្តែ​មជ្ឈដ្ឋាន​នានា​ជឿថា អ្នក​ទាំងពីរ​កំពុង​គិត​អំពី​ការ​មានកូន​ជាមួយគ្នា​។​

​    ​សមាជិក​ម្នាក់​នៃ​ក្រុមការងារ​របស់ Liam បាន​និយាយថា “​មាន​ភាពប្រាកដប្រជា​ច្រើន​រវាង Cheryl និង Liam ហើយ​ពួកគេ​បាន​ជជែក​ពី​ជាមួយនឹង​មិត្តភក្តិ​អំពី​ការបង្កើត​គ្រួសារ​មួយ​”​។​

​    ​សាធារណជន​សង្កេតឃើញ​ថា តារា​ស្រី​សក់​ពណ៌​ទង់ដែង​រូបនេះ​ហាក់ដូច​ជាមាន​អារម្មណ៍​ស្រស់ថ្លា​ជាង​ពេលណាៗ​ទាំងអស់​។ ចំណែក​ប្រភព​ស្និទ្ធ​នឹង Cheryl បាន​បង្ហើប​ប្រាប់ថា “​សុបិន​របស់​នាង​គឺ​ចង់​ក្លាយជា​ម្តាយ​ម្នាក់​។ ប៉ុន្តែ​នាង​ក៏​ចង់​លែងលះ​ឱ្យដាច់​ស្រេច​ពី Jean- Bernard Fernandez-Versini ដើម្បី​អាច​ចាប់​ផ្តើមកសាង​ទំនាក់ទំនង​ថ្មី​មួយទៀត​”៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់