adverise with khmeread 3

ស្លាប់​មួយ​ហើយ​ករណី​មើល​រឿង​រន្ធត់ The Conjuring 2

​    ​បុរស​វ័យ ៦៨​ឆ្នាំ​ម្នា​ក់បាន​បាត់បង់​ជីវិត ខណៈដែល​កំពុង​ទស្សនា​ភាពយន្ត​ហូលីវូដ​បែប​រន្ធត់ "The Conjuring 2" នៅឯ​រោង​ខ្សែភាពយន្ត​រដ្ឋ Tamil Nadu ប្រទេស​ឥណ្ឌា​។​

​    ​ឧប្បត្តិហេតុ​មួយ​នេះ​បាន​កើតឡើង​អំឡុង​ការចាក់​បញ្ចាំង​ខ្សែភាពយន្ត​របស់​រោងភាពយន្ត Sri Balasubramaniar កាលពី​ថ្ងៃ​សៅរ៍​ក្នុង​ទីក្រុង Tiruvannamalai ប្រទេស​ឥណ្ឌា​។​

​    ​G. Ram Mohan ដែលមាន​ដើមកំណើត​មកពី​ស្រុក Kadapa រដ្ឋ Andhra Pradesh បានកើត​អាកា​រៈ​ថប់​ណែន​ដើមទ្រូង ខណៈដែល​ខ្សែភាពយន្ត​ដំណើរការ​ដល់​ឈុត​ឆាក​ដ៏​រន្ធត់​ខ្លាំង​មួយ​។​

​    ​អ្នកមើល​ស្ថិត​ក្បែរ​ជនរងគ្រោះ គឺ​លោក H. Prasad បាន​ប្រញាប់ប្រញាល់​នាំ​រូបគាត់​ទៅកាន់​មន្ទីរពេទ្យ​ដែល​ស្ថិត​នៅក្បែរនោះ ប៉ុន្តែ​គាត់​បាន​បាត់បង់​ជីវិត​ទៅហើយ​មុននឹង​ប​ញ្ចូ​ន​គាត់​មកដល់​មន្ទីរពេទ្យ​៕​

adverise with khmeread
ប្រភព៖ Khaleejtimes

មតិយោបល់