adverise with khmeread 1

មិន​ចោល​ពុត​សោះ​! មានមុខ​របរ​ពិត​ហើយ​ឆ្លៀត​ធ្វើ​ចោរ​គាស់​ផ្ទះ យួន​ពីរ​នាក់​ត្រូវ​ប៉ូលិស​ឃាត់​

​    ​ភ្នំពេញ​៖ បុរស​យួន ២ នាក់​ពាក់ព័ន្ធ​ករណី​លួច​គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ​កាលពី​ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០១៦ វេលា​ម៉ោង ០៣ រំលង​អា​ធ្រា​ត្រ នៅ​ចំណុច​ផ្ទះ​លេខ ២៤E០ ភូមិ​អូរអណ្តូង​១ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ​។​

​    ​ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ សុខ ចិ​ន្ថា ភេទ​ស្រី អាយុ ៥២ ឆ្នាំ ជនជាតិខ្មែរ មាន​មុខរបរ​នៅផ្ទះ ស្នាក់​នៅផ្ទះ​លេខ ២៤E០ ភូមិ​អូរអណ្តូង​១ សង្កាត់​ព្រែកប្រា  ខណ្ឌ​ច្បារអំពៅ​។​

​    ​ចំណែក​ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​៖ ១ -​ជនសង្ស័យ​ឈ្មោះ​ង្វៀង យ៉ាំង​សៅ​ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​ជាងឈើ ស្នាក់នៅ​ភូមិ​អូរអណ្តូង​១ សង្កាត់​ព្រែកប្រា ខណ្ឌ ច្បារអំពៅ និង ២-​ជនសង្ស័យ​ឈ្មោះ​ង្វៀង យ៉ាំង​ទឺ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ភូមិ​អូរអណ្តូង​១ សង្កាត់ ព្រែកប្រា ខណ្ឌ​ច្បារអំពៅ ។​

​    ​ប៉ូលិស​បន្តថា នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ចាក់សោ​ទ្វារផ្ទះ​កើតហេតុ​ខាងលើ រួច​ចេញទៅ​ដេក​នៅ​វត្ត​។ លុះដល់​ម៉ោង​០៣​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៨​មិថុនា​២០១៦ ស្រាប់​តែមាន​ជនសង្ស័យ​បានធ្វើ​សកម្មភាព​គាស់​បង្អួច​ទ្វារផ្ទះ​ជនរងគ្រោះ លួច​យក ទូរ​សព្ទ័​ម៉ាក​អាយ​ហ្វូ​ន​៥S ព​ណ៍ស​០១​គ្រឿង​, ម៉ូទ​រ័​កាត់​ដែក​០១​គ្រឿង ,​ប៉ុង​ផ្សារ​ដែក​០១​គ្រឿង រួច​គេចខ្លួន ។​

​    ​ប៉ូលិស​បន្តថា រហូតដល់​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃ​ដដែល ជនរងគ្រោះ​ក៏បាន​ត្រឡប់មកផ្ទះ​វិញ ឃើញ​មាន​បាត់ ទ្រព្យសម្បត្តិ រួច​ក៏មាន​អ្នកជិតខាង​ដែល បានឃើញ​ជនសង្ស័យ​ទាំង​០២​នាក់​ខាងលើ គាស់​ផ្ទះ​ចូល​លួច​ទ្រព្យសម្បត្តិ​នោះ ក៏​មក​ប្រាប់​ជនរងគ្រោះ រួច​ជនរងគ្រោះ​ក៏​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០២​នាក់ ខាងលើ​នោះ យកមក​ប្រគល់ជូន​សមត្ថកិច្ច ប៉ុ​ស្ត៍​សាកសួរ ។​

​    ​បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​

adverise with khmeread

មតិយោបល់