adverise with khmeread 1

ខ្លាញ់​កំប៉េះគូថ​ធ្វើឱ្យ​អ្នក​ពិបាកចិត្ត​មែន​ទេ​?

​    ​ដើម្បី​បង្កើត​ភេសជ្ជៈ​សម្រាប់​សម្រក​ខ្លាញ់​ភ្លៅ​និង​កំប៉េះគូថ អ្វីដែល​អ្នកត្រូវការ​នោះ​គឺ លាយ​គ្រឿង​ខាងក្រោម​នេះ​ចូលគ្នា​!

​    ​- ទឹកខ្មេះ​ប៉ោម ២ ស្លាបព្រា​បាយ​
​    ​- ទឹក​កន្លះ​លីត្រ​
​    ​- ទឹកឃ្មុំ ១ ស្លាបព្រា​កាហ្វេ​

​    ​លាយ​គ្រឿងផ្សំ​ចូលគ្នា​ឱ្យ​សព្វ​ជាការ​ស្រេច​។ អ្នក​គួរ​ផឹកទឹក​នេះ​មួយ​ពែង​រាល់​ព្រឹក​ពោះ​ទទេរ ហើយ​បន្ត​ផឹក​វា​ឱ្យអស់​ក្នុង​រយៈពេល​តែ​ក្នុង​មួយថ្ងៃ​។ ផឹក​រាល់ថ្ងៃ​ទាល់តែ​ឃើញ​លទ្ធផល​ពេញចិត្ត​។​

​    ​* ជម្រើស​ទី​ពីរ​

​    ​លោកអ្នក​ក៏​អាច​កាត់បន្ថយ​ខ្លាញ់​ភ្លៅ​និង​ថ្ពាល់គូថ​ដោយ​ប្រើ​ទឹកខ្មេះ​ប៉ោម​លាយ​ជាមួយ​ឡេ​ម៉ាស្សា​ឬក៏​ប្រេង​ក្រអូប​ផ្សេងៗ​ទៀត​ដែល​អ្នក​តែងតែ​ប្រើ​ក៏បាន​។ អ្នក​គួរ​លាប​ឡេ​នេះ ២ ដង​ក្នុង​មួយថ្ងៃ​និង​ម៉ាស្សា​ថ្នមៗ​ដើម្បី​ជំរុញ​ឱ្យ​ឈាម​រត់​ស្រួល​។​

​    ​ទោះយ៉ាងណា គ្រឿងផ្សំ​ទាំងនេះ​ក៏​មិន​អាចជួយ​អ្នក​បាន​ច្រើន​នោះដែរ​ប្រសិនបើ​អ្នក​មិន​ធ្វើ​លំ​ហាត់ប្រាណ​និង​ទទួលទាន​អាហារ​ឱ្យមាន​តុល្យភាព​។ វា​ពិត​ជាមាន​សារៈសំខាន់​ប្រសិនបើ​អ្នក​ចង់បាន​រាង​ស្អាត អ្នក​ត្រូវ​ឈប់​ទទួលទាន​អាហារ​ដែលមាន​ជាតិ​ខ្លាញ់ និង​ត្រូវ​ផឹកទឹក​ឱ្យបាន​ច្រើន​៕

adverise with khmeread
ប្រភព៖ househealthonline​

អ្នកនឹងចូលចិត្ត

មតិយោបល់