adverise with khmeread 1

Uefa សម្រេច​ចាត់ការ​ក្រូ​អាស៊ី​ទាក់ទិន​អ្នកគាំទ្រ​ខ្លួន​បង្កបញ្ហា​ក្នុង​កីឡដ្ឋាន​

​    ​បន្ទាប់ពី​ក្រុម​ក្រូ​អាស៊ី​របស់​គ្រូបង្វឹក Ante Cacic នាំមុខ​សាធារណរដ្ឋ​ឆែក ២-១ ស្រាប់តែ​ហ្វូង​អ្នកគាំទ្រ​ក្រូ​អាស៊ី ដែល​រំភើបចិត្ត​ហួសប្រមាណ​ស្រាប់តែ​បបួលគ្នា​គប់​ដុំ​ភ្លើង កាំជ្រួច វាយតប់​គ្នា និង​មើលងាយ​ពូជសាសន៍​ពេញ​កន្លែង​អង្គុយ មុនពេល​ឆែក​តាម​ស្មើ ២-២ ចុង​ម៉ោង​។ 

​    ​ឥឡូវ Uefa បាន​សម្រេចចិត្តថា​នឹងដាក់​ពិន័យ​ក្រូ​អាស៊ី​ហើយ​ទាក់ទិន​នឹង​ឧបទ្ទវហេតុ ដែល​គ្រូបង្វឹក Ante Cacic និយាយថា ជា "​ភេរវ​ករ​បាល់ទាត់​" នោះ​។ គ្រូបង្វឹក​រូបនេះ​បន្ទោ​សការ​តាម​ស្មើ​ទៅលើ​ការបាក់​ស្មារតី​ប្រកួត​លើ​ទីលាន ដែល​បង្កឡើង​ដោយ​ក្រុម​អ្នកគាំទ្រ​ខ្លួនឯង​។ 

​    ​ក្រុមប្រឹក្សា​គ្រប់គ្រង ក្រមសីលធម៌ និង​វិន័យ​របស់ Uefa នឹង​សម្រេច​អំពី​ករណីនេះ​នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ​៕ 

adverise with khmeread
ប្រភព៖ metro

មតិយោបល់