10

ខ្សែប្រយុទ្ធ Atl. Madrid ត្រូវគេ​ប្រទះឃើញ​កំពុង​លេង​ឱ្យ Chelsea ក្នុង Football Manager 2016 ចំពេល​ផ្អើល​ថា​រូបគេ​អាច​ផ្ទេរចេញ

​    ​Antione Griezmann គឺជា​តារា​រះ​មួយ​ដួង​នៅ Euro 2016 បន្ទាប់ពី​ប្រកួត​បើកឆាក​ជួយ​ឱ្យ​បារាំង​ឈ្នះ ២ ប្រកួត​ជាប់​គ្នា ហើយ​រូបគេ​ទំនង​នឹង​ល្បី​ម្តងទៀត​លើ​ទំព័រសារព័ត៌មាន​នៅរ​ដូ​វ​ផ្ទេរ​កីឡាករ​ក្នុង​ក្របខ័ណ្ឌ Primer League នាពេល​ខាងមុខនេះ​។​

​    ​កំពូល​តារា​ខ្សែប្រយុទ្ធ​របស់ Atletico Madrid រូបនេះ​បានឱ្យ​តម្រុយ​រួច​ជាមុន​ទៅហើយ​ថា​ក្លឹប​ណា​ជា​គោលដៅ​បន្ទាប់​របស់ខ្លួន នៅពេល​រូបគេ​សម្ងំ​លេង​ឱ្យ Chelsea ទាំង​ភ្លេចខ្លួន​នៅលើ​កម្មវិធី​ហ្គេម​អន​ឡាន Football Manager 2016​។ 

​     គ្រូបង្វឹក Antonio Conte របស់ Chelsea រំពឹង​ចុះហត្ថលេខា​ទិញ​ខ្សែប្រយុទ្ធ​លេចធ្លោ​មួយរូប​ទៀត​មក Stamford Bridge នៅ​រដូវក្តៅ​នេះ ហើយ Griezmann ក៏បាន​ដឹង​ហើយ​ដែរ​ថា រូបគេ​ជា​គោលដៅ​ម្នាក់​ផងដែរ​របស់លោក Conte៕ 

 

ប្រភព៖ metro

មតិយោបល់