0

ផ្គើន​! លេងល្បែង​ប្រជាប្រិយ​សោះ មិត្តស្រី​ប្រកាន់​ដែរ​! ស៊ី​អស់​ប៉ុន្មាន​កំផ្លៀង​

​    ​ការទទួលយក​ការ​រាំ​បែប​ស្រើបស្រាល​នៅក្នុង​កម្មវិធី​ណាមួយ​ដែលមាន​វត្តមាន​របស់​មិត្តស្រី​របស់​អ្នកចូលរួម​ផងដែរ​នោះ អ្នក​ប្រហែលជា​គិត​ខ្លី​ពេក​ហើយ​សម្រាប់​ជីវិត​ដ៏​កម្សត់​របស់​អ្នក​។​

​    ​ប៉ុន្តែ​បុរស​ម្នាក់នេះ​វិញ​គាត់​មិនដឹងថា​ខ្លួន​កំពុងមាន​ហានិភ័យ​ខ្ពស់​នោះឡើយ ដែល​ហ៊ាន​ប្រព្រឹត្ត​រឿង​ដ៏​ខុសឆ្គង​មួយ​នៅ​ចំពោះមុខ​មិត្តស្រី​ខ្លួន​។​

​    ​បុរស​ម្នាក់នេះ​ត្រូវបាន​ផ្តល់ឱកាស​ដ៏​ពិសេស​ឱ្យ​ចូលរួម​ក្នុងការ​រាំ​គ្រវី​កំប៉េះគូថ​ញុ​ល​នឹង​មុខ​ដោយ​នារី​ម្នាក់​ក្នុង​ឈុត​ប៊ី​គី​នី​ដ៏​ស្រស់ស្អាត ហើយ​គាត់​បានសម្រេច​ទទួល​ការអញ្ជើញ​ចូល​លេង​ដោយ​មិន​ស្ទាក់ស្ទើរ​ទេ​។​

​    ​វា​ប្រហែលជា​គាត់​បាន​គិតថា​នោះ​ប្រហែល​ថ្ងៃ​ដ៏​ពិសេស​សម្រាប់​ជីវិត​របស់ខ្លួន​ហើយ​។ ប៉ុន្តែ​...​ប្រហែលជា​មិន​ដូច​អ្វីដែល​គាត់​បានគិត​នោះឡើយ​។​

​    ​ខណៈ​នៅ​ចំពោះមុខ​ហ្វូងមនុស្ស​រាប់សិប​នាក់​គាត់​បាន​លត់​ជង្គង់​ចុះ ជាមួយនឹង​ការ​ចងដៃ​របស់គាត់​ទៅ​ក្រោយ​ដើម្បី​រង់ចាំ​ឱកាស​ដ៏​ឆ្ងាញ់​មាត់​មួយ​នេះ  មិនយូរប៉ុន្មាន​ឱកាស​ដ៏​ពិ​សេសមួយ​នេះ​បាន​ហុច​មកដល់​រូបគាត់​ដូច​បំណង​មែន​។ ជាការ​ពិត​វា​ហាក់ដូចជា​ទទួលបាន​ពេលវេលា​មួយ​ដ៏​ពិសេស​រហូតដល់​ពេលវេលា​ដ៏​អាក្រក់​មួយ​បាន​ចូលខ្លួន​មក​ជំនួស​។​

​    ​ដោយ​ឈរ​មើល​មិត្ត​ប្រុស​ខ្លួន​កំពុងតែ​ញី​ញក់​ជាមួយនឹង​នារី​រាំ​ដ៏​សិច​ស៊ី មិត្តស្រី​របស់គាត់​មិនអាច​ទប់​អារម្មណ៍​ខ្លួន​ជាប់​នោះឡើយ​នៅក្នុង​ស្ថានការណ៍​មួយ​នេះ​។​

​    ​នាង​បាន​ហក់​ចូលមក​ទាំង​កម្រោល សម្រុក​មក​វាយដំ​បុរស​ជា​មិត្ត​ប្រុស​ខ្លួន​ជាមួយនឹង​ការបោះ​សម្តី​ប៉ុន្មាន​ម៉ាត់​ទុកជា​ការព្រមាន ខណៈដែល​អ្នករាំ​សិច​ស៊ី​មិន​បង្អង់​យូរ​នោះឡើយ​ក៏​រត់ចេញ​ទាំង​តក់​ស្ល​ត់​មុខ​ស្លេក​៕

 

ប្រភព៖ The Sun

មតិយោបល់