adverise with khmeread Euro 2016 group a teams preview predictions

​បារាំង​អាច​ទន់​ជើង​ជាមួយ​ស្វ៊ី​ស​ក្នុង​រាត្រី​នេះ​ខណៈ​រ៉ូ​មា​នី​ដាច់ខាត​ត្រូវតែ​យកឈ្នះ​អាល់​បា​នី​

​    ​នៅ​ការប្រកួត​កន្លងមក ជម្រើសជាតិ​បារាំង​តែងតែ​លេង​បែប​ពន្យារពេល​និង​មិនសូវ​ប្រើ​ប្រព័ន្ធ​ប្រយុទ្ធ​ខ្លួន​ខ្លាំងក្លា​នោះទេ ប៉ុន្តែ​ពួកគេ​ត្រូវតែ​ធានា​នូវ​ចំណាត់ថ្នាក់​លេខ ១ ក្នុង​ពូ​ល A បន្ទាប់ពី​មាន ៦ ពិន្ទុ​ក្នុង​ដៃ​។ ក្រឡេកមើល​ប្រទេស​ស្វ៊ី​ស​វិញ ពួកគេ​មាន​ប្រព័ន្ធ​ប្រយុទ្ធ​ដែល​អាច​និយាយបានថា ល្អ​មួយ​ដែរ​នៅក្នុង​យូរ៉ូ​នេះ​ខណៈ​ពួកគេ​មាន​កីឡាករ​ស្នូល​ដ៏​សំខាន់ ៣ នាក់​គឺ Xhaka, Schär និង Behrami​។ ពួកគេ​ទាំង ៣ អាច​ប្រឈមមុខ​នឹង​អវត្តមាន​នៅ​វគ្គ​ក្រោយ​ប្រសិនបើ​ពួកគេ​ទទួលបាន​កាត​លឿង​ម្នាក់ ១ ទៀត​។ ទោះយ៉ាងណា នៅ​ទីក្រុង Lille ក្នុង​រាត្រី​នេះ ជម្រើសជាតិ​ស្វ៊ី​ស​អាច​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​ប្រិយមិត្ត​បាល់ទាត់​មួយ​ពិភពលោក​ជាមួយនឹង​វត្ត​មា​នេ​ទាំងបី​។​

​    ​* ប្រទេស​បារាំង​
​    ​អ្នកចាំទី​៖ Benoit Costil (Rennes), Hugo Lloris (Tottenham), Steve Mandanda (Marseille)
​    ​ខ្សែការពារ​៖ Lucas Digne (Roma), Patrice Evra (Juventus), Christophe Jallet (Lyon), Laurent Koscielny (Arsenal), Eliaquim Mangala (Manchester City), Samuel Umtiti (Lyon), Bacary Sagna (Manchester City), Adil Rami (Sevilla)
​    ​ខ្សែបម្រើ​៖ Yohan Cabaye (Crystal Palace), Morgan Scheiderlin (Manchester United), N'Golo Kante (Leicester), Blaise Matuidi (Paris Saint-Germain), Paul Pogba (Juventus), Moussa Sissoko (Newcastle)
​    ​ខ្សែប្រយុទ្ធ​៖ Kingsley Coman (Bayern Munich), Andre-Pierre Gignac (Tigres), Olivier Giroud (Arsenal), Antoine Griezmann (Atletico Madrid), Anthony Martial (Manchester United), Dimitri Payet (West Ham)

​    ​* ប្រទេស​ស្វ៊ី​ស​
​    ​អ្នកចាំទី​៖ Yann Sommer (Borussia Monchengladbach), Roman Buerki (Borussia Dortmund), Marwin Hitz (Augsburg)
​    ​ខ្សែការពារ​៖ Stephan Lichtsteiner (Juventus), Nico Elvedi (Borussia Monchengladbach), Michael Lang (Basle), Johan Djourou (Hamburg), Steve von Bergen (Young Boys), Fabian Schaer (Hoffenheim), Francois Moubandje (Toulouse), Ricardo Rodriguez (Wolfsburg)
​    ​ខ្សែបម្រើ​៖ Valon Behrami (Watford), Blerim Dzemaili (Genoa), Gelson Fernandes (Rennes), Fabian Frei (Mainz), Granit Xhaka (Arsenal), Xherdan Shaqiri (Stoke), Denis Zakaria (Young Boys)
​    ​ខ្សែប្រយុទ្ធ​៖ Breel Embolo (Basle), Haris Seferovic (Eintracht Frankfurt), Admir Mehmedi (Bayer Leverkusen), Eren Derdiyok (Kasimpasa), Shani Tarashaj (Everton)

​    ​ស្របពេល​នេះដែរ​នៅក្នុង​ពូ​ល A ជម្រើសជាតិ​អាល់​បា​នី​និង​រ៉ូ​ម៉ា​នី​ក៏​នឹងធ្វើ​ការប្រកួត​ផងដែរ​។ អាល់​បា​នី​នៅមាន​ឱកាស​ស្តួចស្តើង​ដើម្បី​ឡើងទៅ​វគ្គ​បន្ទាប់​ប៉ុន្តែ​ពួកគេ​ហាក់​ខកខាន​ទៅ​វគ្គ​ខ្ពស់​ក្នុង​យូរ៉ូ​ឆ្នាំនេះ​ទៅហើយ បន្ទាប់ពី​ចាញ់​បារាំង​នៅ​នាទីចុងក្រោយ​កាលពី​ជំនួប​មុន​។ ជម្រើសជាតិ​រ៉ូ​ម៉ា​នី​ដាច់ខាត​ត្រូវតែ​យកឈ្នះ​អាល់​បា​នី​ច្រើន​គ្រាប់​ដើម្បី​មានឱកាស​ឡើងទៅ​វគ្គ​បន្ត​ឬ​ឡើងមក​លេខ ២ ក្នុង​ពូ​ល A ក្នុង​លក្ខខណ្ឌ​បារាំង​យកឈ្នះ​ស្វ៊ី​ស​ច្រើន​គ្រាប់​ដែរ​។ ដូច្នេះ​ការប្រកួត​នេះ រ៉ូ​មា​នី​នឹង​វាយលុក​អស់ពី​សមត្ថភាព​ទើប​អាច​បន្ត​ដង្ហើម​នៅ​យូរ៉ូ ២០១៦​។​

​    ​* ប្រទេស​អាល់​បា​នី​
​    ​អ្នកចាំទី​៖ Etrit Berisha (Lazio), Alban Hoxha (Partizani), Orges Shehi (Skenderbeu)
​    ​ខ្សែការពារ​៖ Elseid Hysaj (Napoli), Lorik Cana (Nantes), Arlind Ajeti (Frosinone), Mergim Mavraj (Koeln), Naser Aliji (Basel), Ansi Agolli (Karabag), Frederik Veseli (Lugano)
​    ​ខ្សែបម្រើ​៖ Ermir Lenjani (Nantes), Andi Lila (Giannina), Migjen Basha (Como), Ledian Memushaj (Pescara), Burim Kukeli (Zurich), Taulant Xhaka (Basel), Ergys Kace (Paok), Amir Abrashi (Freiburg), Odise Roshi (Rijeka)
​    ​ខ្សែប្រយុទ្ធ​៖  Bekim Balaj (Rijeka), Sokol Cikalleshi (Medipol Basaksehir), Armando Sadiku (Vaduz), Shkelzen Gashi (Colorado Rapids)

​    ​* ប្រទេស​រ៉ូ​ម៉ា​នី​
​    ​អ្នកចាំទី​៖ Ciprian Tatarusanu (Fiorentina), Costel Pantilimon (Watford), Silviu Lung (Astra Giurgiu)
​    ​ខ្សែការពារ​៖ Cristian Sapunaru (Pandurii Targu Jiu), Alexandru Matel (Dinamo Zagreb), Vlad Chiriches (Napoli), Valerica Gaman (Astra Giurgiu), Cosmin Moti (Ludogorets), Dragos Grigore (Al-Sailiya), Razvan Rat (Rayo Vallecano), Steliano Filip (Dinamo Bucharest)
​    ​ខ្សែបម្រើ​៖ Mihai Pintilii (Steaua Bucharest), Ovidiu Hoban (Hapoel Beer Sheva), Andrei Prepelita (Ludogorets), Adrian Popa (Steaua Bucharest), Gabriel Torje (Osmanlispor), Alexandru Chipciu (Steaua Bucharest), Nicolae Stanciu (Steaua Bucharest), Lucian Sanmartean (al-Ittihad)
​    ​ខ្សែប្រយុទ្ធ​៖ Claudiu Keseru (Ludogorets), Bogdan Stancu (Genclerbirligi), Florin Andone (Cordoba), Denis Alibec (Astra Giurgiu)៕​

adverise with khmeread

មតិយោបល់