adverise with khmeread 1

ទីក្រុង​ឌុយ​បៃ​នឹង​ផ្សាយ​ផ្ទាល់​ទិដ្ឋភាព​បាញ់​កាំជ្រួច​ដ៏​អស្ចារ្យ​លើ​ពិភពលោក​នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល ២០១៦(វីដេអូខាងក្នុងអត្ថបទ)

​ផ្កាភ្លើង​ចម្រុះ​ពណ៌​នៃ​កាំជ្រួច​នឹង​លេចឡើង​ព្រោងព្រាត​ទូទាំង​ពិភពលោក​ក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល ២០១៦! តែ​អ្វីដែល​ពិភពលោក​នឹង​បង្វែរ​អារម្មណ៍​ទៅ​មើល​ខ្លាំងជាងគេ​គឺ​ទីក្រុង​ឌុយ​បៃ ជាទី​ដែល​ការបង្ហាញ​ទស្សនីយភាព​កាំជ្រួច​ត្រូវបាន​គេ​ចាត់ទុកថា​ស្រស់ស្អាត​បំផុត និង​ធំ​បំផុត​នៅលើ​ពិភពលោក​។ 

​ការបាញ់​កាំជ្រួច​ឆ្លង​ឆ្នាំ​សកល​ក្នុងឆ្នាំនេះ​នឹងធ្វើ​នៅ​អគារ​ល្បីៗ​ចំនួន​បី​របស់​ពិភពលោក គឺ អគារ Burj Khalifa, អគារ Burj Al Arab និង អគារ Jumeirah Beach Residences ដែល​នឹងធ្វើ​ឲ្យ​ទីក្រុង​ឌុយ​បៃ​ទាំងមូល​ក្លាយទៅជា​ពណ៌​ចម្រុះ​ដ៏​ត្រកាល​នៅ​ពាក់​កណ្តា​រាត្រី​ឆ្លង​ចូល​ថ្ងៃទី ១ ខែមករា ឆ្នាំ​២០១៦ ខាងមុខ​។ 

​ក្នុងការ​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​បាញ់​កាំជ្រួច​នេះ​ទៅកាន់​ពិភពលោក អ្នក​អភិវឌ្ឍន៍​នៅ​អគារ Burj Khalifa លោក Emaar បាន​បង្ហោះ​វីដេអូ YouTube ជាមួយនឹង​ការអត្ថាធិប្បាយ​លម្អិត​មួយ​។ វីដេអូ​នោះ​ត្រូវបាន​គេ​ដាក់​ចំណងជើង​ថា "Start 2016 with a little magic with Burj Khalifa & Downtown Dubai!" ដែល​ចង់បង្ហាញ​ពី​ភាព​អស្ចារ្យ​មិន​ធ្លាប់​មាននៅ​អគារ​ខ្ពស់កប់ពពក Burj Khalifa​។      

​ក្នុង​វីដេអូ​នោះបាន​ពណ៌នា​ខ្លី​ថា "​សួស្តី​លោក​លោកស្រី​អ្នកនាង​កញ្ញា​ព្រមទាំង​កុមារា​កុមារី​ទាំងឡាយ សូម​បើក​មើល និង​ឃើញ​ដោយផ្ទាល់​ភ្នែក​ជាមួយនឹង​ការបង្ហាញ​ការបាញ់​កាំជ្រួច​ពោរពេញ​ដោយ​ទស្សនីយភាព​ស្រស់ស្អាត​បំផុត​ក្នុង​ពិភពលោក​! នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​សកល​មិន​ថា​លោកអ្នក​ស្ថិត​នៅទីណា​នោះទេ យើង​នឹង​ផ្សាយ​បន្ត​ផ្ទាល់​ព្រឹត្តិការណ៍​នេះ​ឲ្យ​លោកអ្នក​បាន​ទស្សនា​ទាំងអស់គ្នា​"​។ 

​វីដេអូ​ឃោសនា​ពិធី​បាញ់​កាំជ្រួច​ធំ​បំផុត​របស់​ពិភពលោក​នៅ​ឌុយ​បៃ​៖
 

​លោកអ្នក​អាច​ចូល​ទស្សនា​ផ្ទាល់​តាមរយៈ​វេ​ប​សាយ  www.mydubainewyear.com​

adverise with khmeread
ប្រភព៖ ខាលីថែមស៍

មតិយោបល់