adverise with khmeread B691f692 0910 4914 9e25 2a0b186b593b

ក្របួច​បាន​ជនជាតិ​ឡាវ​២​នាក់ ដកហូត​ថ្នាំញៀន​ជិត​១​គីឡូក្រាម​

    ស្ទឹងត្រែង ៖ ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តស្ទឹងត្រែង ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ៅ តារា នៅ​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៦​នេះ បាន​ចុះបង្ក្រាប​ការជួញដូរ​ថ្នាំញៀន និង​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ឡាវ ចំនួន​២​នាក់ ដកហូត​ថ្នាំញៀន​ជាង​៦​ខាំ នៅ​ចំណុច​ដុំ​ក្រឡ​ចាស់ ភូមិ​ខាំ​ផាន់ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង​។​

    លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ៅ តារា ស្នងការ​ប៉ូលិស​ខេត្ត​បានឱ្យដឹងថា ជនជាតិ​ឡាវ​ដែល​ជាប់​សង្ស័យ​ខាងលើ​ឈ្មោះ ប៊ូ​ន ពាន​សៃ​ញ៉ាក ភេទ​ប្រុស អាយុ​៣០​ឆ្នាំ និង​ឈ្មោះ នុ​ក ថូ​ង ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ក្រោយពី​បាន​ឃាត់ខ្លួន កម្លាំង​សមត្ថកិច្ច​បាន​ដកហូត​ថ្នាំញៀន ប្រភេទ​ម៉ា​ទឹកកក ទម្ងន់​៦២១.៤​ក្រាម​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​ទៅកាន់​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ទៅ​សាលាដំបូង​ខេត្ត​ចាត់​ការបន្ត​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់