adverise with khmeread 13480218 996067690508146 482782979 n

បើក​ម៉ូតូ​លឿន​មិន​ប្រយ័ត្ន​បុក​រថយន្ត​ពី​ចំហៀង​ពេញទំហឹង​ស្លាប់​២​នាក់​ភ្លាម​!

    ភ្នំពេញ ៖ យុវជន​២​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ដោយសារតែ​ពួកគេ​ជិះ​ម៉ូតូឌុប​គ្នា​ក្នុង​ល្បឿន​លឿន ពេលមកដល់​ចំណុច​ផ្លូវកែង​មិន​ប្រយ័ត្ន​បុក​រថយន្ត​ស៊េរី​ទំនើប​នៅ​ចំណុច​ផ្លូវបែក​ជា​៤​។​

    គ្រោះថ្នាក់​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២ ​និង​៤០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​លេខ​៣១០ កែង​និង​ផ្លូវ​លេខ​៥១ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន។​

    ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត សេរី​ទំនើប​ម៉ាក MAZDA BT50 ព​ណ៌ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AI-2668 បើក​តាម​បណ្តោយ​ផ្លូវ​លេខ​៣១០ ទិសដៅ​ពី​លិចទៅ​កើត។​

    ពេលមកដល់​ចំណុចកើតហេតុ​កែង​ផ្លូវ​លេខ​៥១ ដែលជា​ផ្លូវបំបែក​ជា​៤ ស្រាប់​តែមាន​យុវជន​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌ខ្មៅ ពាក់​ស្លាក​លេខ កំពង់ធំ 1A-2320 បើកបរ​ដ​យ​ឈ្មោះ ​ដូន ដេ​ត ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ ​មុខរបរ​សន្តិសុខ​ឯកជន ស្នាក់នៅ​ខេត្តកំពង់ធំ​(​ស្លាប់​) ​អ្នករួមដំណើរ​មិនទាន់​ស្គាល់ឈ្មោះ​ (​ស្លាប់​) ​ក្នុង​ល្បឿន​យ៉ាង​លឿន តាម​បណ្តោយ​ផ្លូវ​លេខ​៥១​ទិសដៅ​ពី​ត្បូង​ទៅ​ជើង។​

    លុះដល់​ចំណុច​ខាងលើ​បាន​បុក​រថយន្ត​ចំ​ពី​ចំហៀង​ពេញទំហឹង បណ្តាលឱ្យ​បោក​ផ្ទប់​ជាមួយនឹង​រថយន្ត​ស្លាប់​ទាំង​២​នាក់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​។ បន្ទាប់ពី​កើតហេតុ​អ្នកបើករថយន្ត បាន​បើក​ទៅមុខ​ប្រមាណ​ជា​៥០​ម៉ែត្រ ក៏​ទុក​រថយន្ត​ចោល​ហើយ​គេចខ្លួនបាត់​តែម្តង។​

    ក្រោយមក​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​មកដល់​កន្លែងកើតហេតុ និង​បាន​សហការ​ជាមួយ​ជំនាញ ធ្វើការ​វាស់វែង​យក​រថយន្ត និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់។ ចំណែក​សព​ជនរងគ្រោះ​ម្នាក់​សមត្ថកិច្ច​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ​ឱ្យមក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី និង​ម្នាក់ទៀត​តម្កល់​នៅ​វត្ត​សំបួរមាស៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់