adverise with khmeread Df100422 32d7 49e7 bfac 061db7c10046

គួរឱ្យ​សោកស្តាយ​! កុមារា​កុមារី​៣​នាក់ លង់ទឹក​ស្លាប់​ខណៈ​ឪពុកម្តាយ​រវល់​ផឹក​ស៊ី​

    ពោធិ៍សាត់ ៖ កុមារា​កុមារី​៣​នាក់ បាន​លង់ទឹក​ស្លាប់​​ បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាល ពី​វេលា​ម៉ោង៤ ​និង​៣០​នាទី​ល្ងាច ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ នៅ​ចំណុច​ស្ពាន​សម្តេច​ហ៊ុនសែន ស្ថិត​ក្នុងភូមិ​បោះពួយ ឃុំ​លាច ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់។​

    លោក វង សា​វ៉េ​ត អធិការ​ប៉ូ​លិស​ស្រុក​ភ្នំក្រវាញ បានឱ្យដឹងថា ក្មេងរងគ្រោះ​ទាំងបី​នាក់​ដែល​លង់ទឹក​ស្លាប់ ទី​១-​ឈ្មោះ ឈឿន គឹម​យ៉េ​ង ភេទ​ស្រី អាយុ ១៣​ឆ្នាំ​, ទី​២-​ឈ្មោះ រិ​ន រី​ចែរ ភេទ​ប្រុស អាយុ​០៦​ឆ្នាំ និងទី​៣-​ឈ្មោះ លី ម៉េង​ហួយ ភេទ​ស្រី អាយុ០៧​ឆ្នាំ។ ក្មេង​ទាំងបី​នាក់​នេះ​ជា​បងប្អូន​ជីដូនមួយ​នឹង​គ្នា រស់នៅ​ភូមិ​ត្រពាំង​ជង ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្តពោធិ៍សាត់។​

    លោក​អធិការ​បន្តថា ដំបូង​គ្រួសារ​ក្មេង​ដែល​រងគ្រោះ​ទាំងបី​បាននាំគ្នា​មកលេង​កម្សាន្ត​នៅ​ចំណុចកើតហេតុ​ខាងលើ ហើយក៏​នាំគ្នា​ផឹកស៊ី ភ្លេច​គិត​ក្មេងៗ​កំពុង​លេង​ទឹក ក្រោម​ស្ពាន​សម្តេច​ហ៊ុនសែន ស្រុក​ភ្នំក្រវាញ។​

    ភ្លាមនោះ​ក៏​បាត់​ក្មេងៗ ហើយ​នាំគ្នា​ផ្អើ​ត​ឆោឡោ ដើររក និងរាវរក​ក៏​ប្រទះ​ក្មេង​ទាំង​បីនាក់​លង់ទឹក​ស្លាប់​បាត់ទៅហើយ។ គួរឱ្យ​សោកស្តាយ​ខ្លាំងណាស់៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់