3fcef706 8b5a 41f9 89d6 b8d4967e18e8

ស្ត្រី​ជា​គ្រូបង្រៀន​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់មុខ​អា​រក​សម្លាប់​

    ត្បូងឃ្មុំ ៖ ស្ត្រី​ជា​គ្រូបង្រៀន​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់មុខ​អា​រក​សម្លាប់​យ៉ាង​ឃោរឃៅ​កាលពី​ថ្ងៃទី​១៨ ​ខែមិថុនា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​៨ ​និង​២០​នាទី ខណៈ​នៅផ្ទះ​ចាំចម្ការ​កៅស៊ូ​ខាងកើត​ភូមិ​លោ ឃុំ​កំពាន់ ស្រុក​មេមត់ ចំងាយ​ប្រហែល ៣​គីឡូម៉ែត្រ​ពី​ភូមិ។​

    សព​ជនរងគ្រោះ​ឈ្មោះ អ៊ុ​ល សុខ​ណា ភេទ​ស្រី អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ​ជា​គ្រូបង្រៀន​ជាប់កិច្ចសន្យា នៅ​ភូមិ​ឃុំ​ខាងលើ​។​

    តាម​ការ​បំភ្លឺថា​នៅ​ថ្ងៃទី​១៧ ខែមិថុនា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​ប្រហែល​ម៉ោង​១៧ ជនរងគ្រោះ​ឈ្មោះ ​អ៊ុ​ល សុខ​ណា និង​ប្តី​ឈ្មោះ​ តុ​ន មករា ហៅ​នី​ត អាយុ​៣០​ឆ្នាំ បានមក​ស្នាក់នៅ​ផ្ទះកើតហេតុ​។​

    ដោយ​បាត់​កូន​មិនឃើញ​មក​ផ្ទះ ម្តាយ​ក៏​មក​ផ្ទះ​ចម្ការ​រ​ក៏​ឃើញ​កូនស្រី​ដេកស្លាប់​ដោយ​ឃាតករ អា​រក​នៅលើផ្ទះ​ស្លាប់បាត់​ហើយ​។​

    តាម​ការសន្និដ្ឋាន​អាចជា​ប់​ពាក់ព័ន្ធ​ជាមួយ​ប្តី ឈ្មោះ​​ តុ​ន មករា​ ហៅ​នី​ត មាន​ស្រុកកំណើត​នៅ​ឃុំ​ធា​យ ស្រុក​បាភ្នំ ខេត្តព្រៃវែង ដែល​កំពុង​គេចខ្លួន​។​ ព្រោះ ប្តី​ប្រពន្ធ​នេះ​រស់នៅ​ជាមួយគ្នា​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មកនេះ​ដោយ​មិនបាន​រៀបការ ស្គាល់គ្នា​តាមរយៈ​ទូរស័ព្ទ មិនដែល​ស្គាល់​ប្រវត្តិ​គ្នា​ពិតប្រាកដ​ឡើយ​។ ក្នុងករណីនេះ​ប៉ូលិស​កំពុង​ស្រាវជ្រាវ៕
 

អ្នកនឹងចូលចិត្ត

មតិយោបល់