1 %281%29

ខ្យល់​កន្ត្រាក់​នៅ​ខេត្តកំពង់ឆ្នាំង​បំផ្លាញ​ផ្ទះ​អ្នកស្រុក​១៤៩​ខ្នង​

    កំពង់ឆ្នាំង ៖ ខ្យល់​កន្ត្រាក់​យ៉ាងខ្លាំង នៅ​រសៀល​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៦​នេះ បាន​បណ្តាល​ឱ្យ​ផ្ទះ​របស់​ប្រជាពលរដ្ឋ ១៤៩​ខ្នង បាន​ដួលរលំ និងរ​ប៉ើ​ង​ដំបូល​ស្ថិតនៅ​ស្រុក​កំពង់ត្រឡាច និង​ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង។​

    ប៉ូលិស​ស្រុក​កំពង់ត្រឡាច​បានឱ្យដឹង​ថា ផ្ទះ​ចំនួន​៨១​ខ្នង បាន​រង​ការខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់ ក្នុងនោះ​ដួលរលំ ​ចំនួន​៦១​ខ្នង និង​របើក​ដំបូល ចំនួន​២៣​ខ្នង ដែល​ភាគច្រើន​ស្ថិតនៅ​ឃុំ​លង្វែក​តែម្តង​។​

    ចំណែក​ស្រុក​សាមគ្គី​មានជ័យ​បានឱ្យដឹងថា ផ្ទះ​ប្រជាពលរដ្ឋ ចំនួន​៦៥​ខ្នង បាន​រង​ផលប៉ះពាល់ ក្នុងនោះ​៥​ខ្នង ដួលរលំ និង​៦០​ខ្នង​ទៀត​ប៉ើ​ង​ដំបូល​។ ជាមួយគ្នានេះ ដំបូល​សាលារៀន ក៏​រង​ការខូចខាត​សម្រាប់​គ្រោះធម្មជាតិ​មួយ​នេះ​។​

    យ៉ាងណាក៏ដោយ ខ្យល់​កន្ត្រាក់​នេះ មិន​បណ្តាលឱ្យមាន​អ្នករងរបួស និង​ប៉ះពាល់​ដល់​អាយុជីវិត​នោះឡើយ​៕​

អ្នកនឹងចូលចិត្ត

មតិយោបល់