Ad06f8fe c969 4f18 bce1 63333b932e71

ឃាត់​យុវជន​២​នាក់​ពាក់ព័ន្ធ​ថ្នាំញៀន​

    កណ្តាល ៖ មាន​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន កើតឡើង​កាលពី​ថ្ងៃទី​១៩ ​ខែមិថុនា ឆ្នាំ២០១៦​ ម៉ោង​៧​ និង​៣០​នាទី នៅ​ចំណុច​លើផ្លូវ​ជាតិ​លេខ​២១ ​ក្នុងភូមិ​កំពុងស្វាយ​លើ ​ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល​ ដោយ​ប៉ូលិស​ឃាត់​បាន​២​នាក់​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ ០២ នាក់ ៖ ទី១-​ឈ្មោះ​ ស្រូ​យ ភក្ត្រា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ ភូមិ​កំពង់ស្វាយ​ក្រោម ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ​មិន​ពិតប្រាកដ (​ចាប់​ឃាត់ខ្លួន​) និង​២-​ឈ្មោះ ​ឈុន តុលា ​​(​ហៅ​ខ្លា​) ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ភូមិ​កំពង់ស្វាយ​ក្រោម ឃុំព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល​។ មុខរបរ មិន​ពិតប្រាកដ (​ចាប់​ឃាត់ខ្លួន​)​។​

    វត្ថុតាង​ចាប់យក ៖​ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ខុសច្បាប់ (​ហៅ​ម៉ា​ទឹកកក​) ចំនួន ០១ កញ្ចប់​តំលៃ​៩​ម៉ឺន​រៀល​,​ ទូរ​សព្ទ័​ដៃ អិន​ចុច​ពិល​០២​គ្រឿង​​ដែកកេះ​០១ កាបូបដៃ​០១ ​និង​ម៉ូតូ​ម៉ាក​ហុងដា សេ​៩០​ជ្រុង ពណ៌​ទឹកប៊ិច​ចំនួន​០១​គ្រឿង​។​

    ប៉ូលិស​បន្តថា កាលពី​ថ្ងៃទី​១៩​ ​ខែមិថុនា​ ឆ្នាំ​២០១៦​ វេលា​ម៉ោង​០៧ ​និង​៣០នាទី កម្លាំង​ប៉ូលិស​ស្រុក​កោះធំ បានចេញ​ល្បាត​ក្នុងភូមិ​សាស្ត្រ តាម​ដងផ្លូវ​ជាតិ​លេខ​២១ ពេល​ចុះ​ទៅដល់​ចំណុច​ខាងជើង​ស្ពាន​ព្រែក​ឈឹម​ (​ស្ពាន​លេខ​៤៩ )​ ស្ថិតនៅ​ក្នុងភូមិ​កំពង់ស្វាយ​លើ ឃុំ​
​ព្រែក​ថ្មី ស្រុក​កោះធំ​ខេត្តកណ្តាល ក៏បាន​ជួប​មុខសញ្ញា​ខាងលើ​កំពុង​ជិះ​ម៉ូតូ​។​

    មានការ​សង្ស័យ​ក៏បាន​ហៅ​ឱ្យឈប់​រួច​ក៏បាន​ធ្វើការ​ឆែកឆេរ​លើ​ដងខ្លួន​ក៏បាន​ប្រទះឃើញ​ថ្នាំញៀន​០១​កញ្ចប់​ ដែល​ពួកគេ​បាន​ទិញ​ពី​ឈ្មោះ សុខ នី ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ នៅ​ភូមិ​អន្លង់​តាសេក​ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង។​

    បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​កម្លាំង​ជំនាញ​ស្រុក​នាំមក​កាន់​អធិការដ្ឋាន​ដើម្បី​សាកសួរ និងកសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់៕

អ្នកនឹងចូលចិត្ត

មតិយោបល់