7df28be8 3933 4169 ba6e 3a332431e46d

ប៉េអឹម​៨​នាក់​ឃាត់ខ្លួន​ជនសង្ស័យ​៨​នាក់ ពាក់ព័ន្ធ​គ្រឿងញៀន​

     សៀមរាប ៖ កម្លាំង​ការិយាល័យ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ចំនួន​០៨​នាក់ មធ្យោបាយ​រថយន្ត​០២​គ្រឿង​ម៉ូតូ​០២​គ្រឿង ដឹកនាំ​ដោយ​លោក អនុសេនីយ៍ឯក ធា​វ ច័ន្ទ​តារា នាយការិយាល័យ​បទល្មើស​គ្រឿងញៀន បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន។​

     ប្រតិបត្តិការ​នេះ​ធ្វើឡើង​នៅ​ចំណុច​ភូមិ បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម​ក្រុង​សៀមរាប​ខេត្តសៀមរាប និង​ចំណុច​ភូមិ​ខ្នា សង្កាត់​ជ្រាវ​ក្រុង​សៀមរាប​ខេត្ត សៀមរាប​នៅ​ចន្លោះ​វេលា​ម៉ោង ២០​និង ៣០​នាទី​ថ្ងៃទី​១៨ ​ខែមិថុនា ឆ្នាំ​២០១៦ ដល់​វេលា​ម៉ោង​១៤ ​ថ្ងៃទី​១៩​ខែ មិថុនា ឆ្នាំ​២០១៦ ដោយ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៨​នាក់​។​

     មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ជនសង្ស័យ​ទី ១-​ឈ្មោះ​គង់ រដ្ឋា ភេទ​ប្រុស អាយុ៥១​ឆ្នាំ មុខរបររត់​ម៉ូតូឌុប ទីលំនៅ​បច្ចុប្បន្ន​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ​ក្រុង​សៀមរាប​ ខេត្តសៀមរាប, ២-​ឈ្មោះ រៀម សុឡ​ម ភេទ​ប្រុស អាយុ៣៤​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ទីលំនៅ​បច្ចុប្បន្ន​ភូមិ ចុង​កៅស៊ូ សង្កាត់​ស្លក្រាម​ ក្រុង​សៀមរាប ខេត្តសៀមរាប, ៣-ឈ្មោះ​ ប៊ុំ សីហា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ខ្នា​សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប, ៤-​ឈ្មោះ ហ៊ាង គឹម​ហាក់ ភេទ​ប្រុស អាយុ២៦​ឆ្នាំ មុខរបរលក់ដូរ ទីលំនៅ​បច្ចុប្បន្ន ភូមិកន្ត្រក​ថ្មី សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប​ ខេត្តសៀមរាប, ៥-​ឈ្មោះ ចាន់ ស្រី​ភក្តិ ភេទ​ស្រី អាយុ១៨ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន​ភូមិឃ្វៀន សង្កាត់​គោកចក ក្រុង​សៀមរាប ​ខេត្តសៀមរាប, ៦-ឈ្មោះ សេង សុ​ម៉ាប់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរបុគ្គលិក​ម៉ាស្សា ទីលំនៅ​បច្ចុប្បន្ន​ភូមិខ្នា សង្កាត់ជ្រាវ ក្រុងសៀមរាប​ ខេត្តសៀមរាប, ៧​ឈ្មោះ ជា​ភារ​ម្យ ភេទ​ប្រុស អាយុ១៧ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ខ្នា សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប, ៨-​ឈ្មោះ ស្មាន់ រ៉ូ​សែត ភេទ​ប្រុស អាយុ១៥ឆ្នាំ មុខរបរ​សិស្ស ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ជ្រាវ សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប​។​

     ចាប់យក​វ​ត្តុ​តាងៈ ម្សៅ​ក្រាម​ស​ថ្លា​ ចំនួន១៧​កញ្ចប់ ទម្ងន់១២,៥​ក្រាម ទូរស័ព្ទ​០៨​គ្រឿង និង​ថង់​ច្រក​សារធាតុ​ញៀន ឧបករណ៍​វេច​ខ្ចប់ ឧបករណ៍ប្រើប្រាស់​មួយចំនួនធំ​។​

     ប​ច្ច​ប្បន្ន ការិយាល័យ​ជំនាញ​កំពុង កសាង​តាម​នីតិវិធី បញ្ជូនទៅ​សាលាដំបូង​ខេត្តសៀមរាប​៕

អ្នកនឹងចូលចិត្ត

មតិយោបល់