Hot water 600x314

ផឹកទឹក​នេះ​មុនគេ​នៅពេល​ព្រឹក​ដើម្បី​បង្កើនល្បឿន​រំលាយ​អាហារ​!

    ​អ្នក​ទាំងអស់គ្នា​ដឹង​ទេ​ថា​ការផឹក​ទឹក​គឺ​ល្អ​សម្រាប់​សុខភាព​របស់​អ្នក ប៉ុន្ដែ​ភាគច្រើន​នៃ​ពួកយើង​មិនបាន​ដឹងថា​សីតុណ្ហភាព​នៃ​ទឹក​សំខាន់​ប៉ុនណា​នោះទេ​។​

​    ​មាន​ការជជែក​ពិភាក្សាគ្នា​ក្នុងចំណោម​អ្នកជំនាញ​វេជ្ជសាស្ត្រ​និង​សុខាភិបាល​មួយ​អំពី​ថា​តើ​រវាង​ទឹក​ក្ដៅ​ឧណ្ហៗ និង​ទឹក​ត្រជាក់​មួយណា​ល្អ​ផឹក​ជាង​។ ចម្លើយ​គឺ​ផ្ទុយស្រឡះ​ទៅនឹង​អ្វីដែល​ពួកយើង​ជាធម្មតា​អនុវត្ត​ក្នុង​ទម្លាប់​ប្រចាំថ្ងៃ​។​

​    ​ការផឹក​ទឹក​ក្ដៅ​នៅពេល​ព្រឹក​ព្រលឹម​នៅពេល​ក្រពះ​ទទេរ​គឺ​ល្អ​ជាង​ការ​ផឹកទឹក​ត្រជាក់​។​

​    ​បើទោះជា​ការផឹក​ទឹក​ត្រជាក់​នឹងធ្វើ​ឱ្យមាន​អារម្មណ៍​ស្រស់ស្រាយ​ប៉ុន្ដែ​ដងខ្លួន​របស់​អ្នកនឹង​ចំណាយ​ថាមពល​ដើម្បី​ធ្វើឱ្យ​ទឹក​ត្រជាក់​ប្រែជា​ក្តៅ​ដដែល​ទេ​។​

​    ​ការផឹក​ទឹក​ក្ដៅ​មួយ​កែវ​ក្នុង​រឿង​ដំបូង​គេ​បង្អស់​នៅពេល​ព្រឹក​គឺមាន​អត្ថប្រយោជន៍​ច្រើន​ដល់​សុខភាព​របស់​អ្នក ហើយ​វា​នឹង​ផ្ដល់​ជាតិ​ទឹក​ដល់​អ្នក​បាន​ត្រឹមត្រូវ​និង​សុខ​ភាពល្អ​រាល់ថ្ងៃ​។​

​    ​មិន​ត្រឹម​ប៉ុន​ហ្នឹង​ទេ វា​អាចជួយ​ដូចជា បំបាត់​ការឈឺចាប់​, ជំរុញ​ចលនា​ឈាម​រត់​, ពន្យា​ភាព​ចាស់ជរា និង​សម្រក​ទម្ងន់​ទៀតផង​៕

ប្រភព៖ yourhealthypage

អ្នកនឹងចូលចិត្ត

មតិយោបល់