adverise with khmeread 3564d2e000000578 3646385 image a 18 1466158197939

តើ Google Earth Image ថត​បាន​កូនចៅ​មនុស្ស​យក្ស​ដែល​សាងសង់​ប្រាសាទ​ពីរ៉ាមីត​?

    ​បុរស​យក្ស​កម្ពស់​ប្រហែល ២,៧ ម៉ែត្រ ដែល​អាចជា​ការវិលត្រឡប់​មកវិញ​របស់​ព្រះ Mesopotamia បុរាណ កំពុង​ដើរ​ក្បែរ​ហាង​លក់​នំ​បុ័ង​អេ​ហ្ស៊ី​ប​មួយ​នៅ​ជិត​ពីរ៉ាមីត​នៃ​ទីក្រុង Giza​។ នេះ​បើតាម​វេ​ប​សាយ​ដេលី​មែ​ល​ចេញផ្សាយ​កាលពី​ថ្ងៃទី ១៧ មិថុនា​។​

​    ​ក្នុង​រូបភាព​បង្ហាញ​មនុស្ស​ពីរ​នាក់ ដែល​ដើរ​ខ្ពស់ជាង​រថយន្ត​យ៉ាង​សម្បើម​នោះ បានធ្វើឱ្យ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​ពេញ​អន​ឡាញ និង​មាន​មន្ទិលសង្ស័យ​ពី​អ្នកមើល​រាប់ពាន់នាក់​។​

​    ​វីដេអូ​នោះ​ក្រោម​ចំណងជើង​ថា "Unreal! Two GIANT Men spotted nearby Giza Pyaramids!" និង​បង្ហោះ​ដោយ​គណនី Youtube ឈ្មោះ MrMBB333 បង្ហាញ​ពី​រូបភាព​បុរស​មាឌ​យក្ស​ទាំងនេះ ខណៈដែល​ម្ចាស់​វីដេអូ​កំពុង​ស្វែងរក​ហាង​នំ​បុ័ង Dolci នៅ​ជិត Giza Pyramids ។​

​    ​Annunaki គឺជា​ក្រុមព្រះ​អាទិទេព​ក្នុង​ប្រពៃណី​បុរាណ Mesopotamian ជា​អ្នក​ដែល​គេ​និយាយថា​បាន​បង្កើត​មនុស្សលោក​និង​ប្រាសាទ​ពីរ៉ាមីត​។​

​    ​បុរស​ពីរ​នាក់​នោះបាន​បង្ហាញ​ដោយ​ពាក់​ខោ​ប៊ូ​យ​និង​កំពុង​ស្ពាយ​ការ​បូ​ប​កីឡាបាលបោះ​មួយ​។ យ៉ាងណាមិញ គេ​មិនបាន​ស្គាល់​ថា​បុរស​យក្ស​ពីរ​រូបនោះ​ជា​នរណា​មកពីណា​នោះទេ​៕

​ប្រភព​៖ ដេលី​មែ​ល​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់