adverise with khmeread Index

ចាប់បានចោរលួចកាបូបម្នាក់

   កណ្តាល​៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ក្រុង​តាខ្មៅ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៣​និង​២០​នា​ទៅ​ទៀបភ្លឺ​ថ្ងៃទី​២៧​ធ្នូ​ឆ្នាំ​២០១៥ នៅ​ចំណុច បន្ទប់​ជួល ភូមិ​ថ្មី​២ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​បន្ទាប់ពី​បានធ្វើ​សកម្មភាព​លួច​យក​កាបូប​ស្ត្រី​ម្នាក់​។​
    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ អ៊ុំ ស្រី​ពៅ ភេទ​ស្រី អាយុ​២៤​ឆ្នាំ ទីលំនៅ កន្លែងកើតហេតុ មុខរបរ​នារី​ខារ៉ាអូខេ​ត្រជាក់ចិត្ត​។​ចំណែក​ជនល្មើស​ឈ្មោះ ឃៀង សុភ​ក្រ័ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​ព្រែក​តា​ព្រីង ឃុំ​សិត្បូ ស្រុក​ស្អាង មុខរបរ​មិន​ពិតប្រាកដ ត្រូវ​ឃាត់ខ្លួន​និង​ជា​មុខសញ្ញា​មិន​រៀងចាល​ធ្លាប់​ចាប់ខ្លួន​ដាក់គុក​ម្តង​រួចមកហើយ​ពីបទ​លួច​។​វត្ថុតាង​ដកហូត​កាបូបស្ពាយ​ពណ៍​ក្រហម (​ក្នុងនោះ​មាន​ដប​គ្រឿងក្រអូប​មួយចំនួន​)​។​
     ប៉ូលិស​បន្តថា កាលពី​វេលា​កើតហេតុ​ខាងលើ ជនរងគ្រោះ​កំពុង​ដេក​ក្នុង​បន្ទប់​ជួល​របស់ខ្លួន​ដោយ​ទុក​កាបូប​នៅក្បែរ​ខ្លួន តែ​អត់​បាន​ចាក់​ខ្ទាស់​គន្លឹះទ្វារ​នោះទេ​។​ពេលនោះ​ជនល្មើស ក៏បាន​លួច​កាបូប​ហើយ​រត់គេចខ្លួន តែ​រត់​អត់​រួច​ក៏ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនបាន​តែម្តង​៕​

adverise with khmeread

មតិយោបល់