adverise with khmeread Image

ចិន​ហាម​មិនឱ្យ​លក់​ទូរស័ព្ទដៃ iPhone 6 និង 6 Plus ក្នុង​ទីក្រុង​ប៉េកាំង​ទេ ក្រោយ​ក្រុមហ៊ុន​មួយ​ប្តឹង​អំពី​ការចម្លង​ម៉ូត​

    ​ទូរស័ព្ទដៃ iPhone 6 និង 6 Plus ត្រូវបាន​ហាម​មិនឱ្យ​លក់​ក្នុង​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​ទេ នេះ​បើ​យោងតាម​របាយ​ការ​វេ​ប​សាយ Bloomberg​។ និយ័ត​ករ​កម្មសិទ្ធិបញ្ញា​របស់​ទីក្រុង​នេះ​និយាយថា ឧបករណ៍​របស់ Apple នេះ​ស្រដៀង​គ្នា​ពេក​ទៅនឹង​ស្មា​ត​ហ្វូ​ន​មួយ​បង្កើតឡើង​ដោយ​ក្រុមហ៊ុន​ចិន​មួយ​ឈ្មោះថា Baili​។​

​    ​ខណៈដែល​ការសម្រេច​នេះ​គ្រប់​ដណ្ដប់​តែ​នៅលើ​ទីក្រុង​ប៉េកាំង អនាគត​ពាក្យបណ្តឹង​ប្រឆាំង​អាច​យក​ករណីនេះ​ធ្វើជា​បុ​រេ​លក្ខខណ្ឌ ដែល​អាចមាន​ឥទ្ធិពល​លើ​ភាពស្របច្បាប់​នៃ​ផលិតផល​របស់​ក្រុមហ៊ុន Apple នៅ​កន្លែង​ផ្សេងទៀត​ក្នុងប្រទេស​ចិន​។​

​    ​ប៉ុន្ដែ​អ្នកវិភាគ​លោក Patrick Moorhead និយាយថា​ក្រុមហ៊ុន Apple នឹង​ប្តឹង​ប្រឆាំងនឹង​រឿងនេះ ហើយ​ចំណែកឯ​ពេលវេលា​គឺ​អាស្រ័យ​លើ​ពួកគេ​ជា​អ្នកកំណត់​៕

adverise with khmeread
ប្រភព៖ reuters

អ្នកនឹងចូលចិត្ត

មតិយោបល់