adverise with khmeread 1

មនុស្ស​លើ​ពិភពលោក​ស្រក់​ទឹកភ្នែក​ពេល​ដឹង​អត្ថន័យ​ស្នាម​ពីរ​ឆ្នូត​លើ​សក់​របស់ Ronaldo

    ​នៅពេល​ដែលមាន​មនុស្ស​ជួប​ទុក្ខលំបាក​កំពុងស្រែ​ករក​ជំនួយ​គេ​តែង​ឃើញ Ronaldo ចេញមុខ​ជួយ​មុនគេ​ជានិច្ច​ហើយ​កាលពីពេល​ថ្មីៗ​នេះ​នៅ​ព្រឹត្តិការណ៍​យូរ៉ូ ២០១៦ នេះ កីឡាករ​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​បាន​បញ្ចេញ​ម៉ូត​សក់​មាន​ឆ្នូត​ពីរ​ខុសប្លែក​ពី​ធម្មតា​នៅក្នុង​ការប្រកួត​នៅ​ទឹកដី Saint-Etienne ក្នុងជំនួប​ជាមួយ​អ៊ី​ស្លង់​។​

​    ​បណ្តាញ​សង្គម​និង​បណ្តាញ​ព័ត៌មាន​នៅ​តំបន់​អឺរ៉ុប​បានចាប់ផ្តើម​ទស្សន៍ទាយ​ថា​តើ​ខ្សែ​ពីរ​ឆ្នូត​នៅលើ​សក់​គាត់​មាន​អត្ថន័យ​យ៉ាងដូចម្តេច ហើយ​បន្ទាប់មក សារព័ត៌មាន Telecinco របស់​អេ​ស្ប៉ា​ញ​បានដឹង​ពី​ហេតុផល​ពិតប្រាកដ​មួយ​នេះ​។​

​    ​ជាការ​ពិត Ronaldo តុបតែង​សក់​ម៉ូត​ថ្មី​នេះ​គឺ​ដើម្បី​ចង​សាមគ្គីភាព​ជាមួយ​ក្មេងប្រុស​មាន​ជំងឺ​ធ្ងន់ធ្ងរ​ម្នាក់​។ Telecinco បាន​អះអាងថា CR7 បាន​ចេញថ្លៃ​ព្យាបាល​ក្មេងប្រុស​ម្នាក់នេះ​ដែលមាន​ជំងឺមហារីក​។ អំឡុង​ដំណើរការ​នៃ​ការព្យាបាល ក្មេងប្រុស​ម្នាក់នេះ​បានទទួល​ការវះកាត់​និង​បាន​បន្សល់​ស្នាម​ពីរ​កន្លែង​នៅលើ​ក្បាល​របស់គាត់​។​

​    ​ស្នាម​ទាំងនេះហើយ​ជាហេតុ​ផល​ដែល Ronaldo តុបតែង​សក់​បែបនេះ​ដើម្បី​ជំរុញ​ទឹកចិត្ត​គាត់​និង​ផ្តល់​ការគាំទ្រ​ដល់​ក្មេងប្រុស​ម្នាក់នេះ​ថា CR7 ក៏មាន​ស្នាម​នេះដែរ​។ អ្នក​ប្រហែលជា​មិន​ចូលចិត្ត Ronaldo ប៉ុន្តែ​សន្តាន​ចិត្ត​បែបនេះ​បង្ហាញថា តារា​របស់ Real Madrid រូបនេះ​យល់​ពី​អារម្មណ៍​ឈឺចាប់​និង​វិប្បដិសារី​នៅក្នុង​ជីវិត​របស់​មនុស្ស​អស់សង្ឃឹម​ម្នាក់​៕

adverise with khmeread
ប្រភព៖ telecinco

អ្នកនឹងចូលចិត្ត

មតិយោបល់