adverise with khmeread 1

ផឹក​កាហ្វេ​បី​ពែង​ក្នុង​មួយថ្ងៃ ចាំមើល​ថា​តើ​មានរឿង​អ្វី​កើតឡើង​ចំពោះ​សុដន់​របស់​អ្នក​

    ​ការសិក្សា​ថ្មី​បាន​រកឃើញថា ការផឹក​កាហ្វេ​អ៊ី​ន​ច្រើនពេក​អាច​ប៉ះពាល់​ដល់​អ័រម៉ូន​ក្នុង​រាងកាយ​។ ស្ត្រី​ដែល​កាន់តែ​ផឹក​កាហ្វេ នឹង​កាន់តែ​ធ្វើឱ្យ​សុដន់​រួម​តូច​។ 

​    ​យោងតាម​លោកស្រី Helena Jernstrom មកពី​សាកលវិទ្យាល័យ Lund University ក្នុងប្រទេស​ស៊ុយអែត​បានឱ្យដឹងថា ការ​ទទួលទាន​កាហ្វេ​អាចមាន​ផលប៉ះពាល់​ខ្លាំង​ទៅលើ​ទំហំ​សុដន់​។ ស្ត្រី​ដែល​ផឹក​កាហ្វេ ៣ ពែង​ក្នុង​មួយថ្ងៃ​មាន​សុដន់​រួម​តូច ១៧ ភាគរយ​ធៀប​នឹង​ស្ត្រី​ដែល​ផឹក​តិចជាង ៣ ពែង​ក្នុង​មួយថ្ងៃ​។ 

​    ​ការសិក្សា​នេះ​ក៏បាន​រកឃើញ​ដែរ​ថា ការ​ទទួលទាន​កាហ្វេ​ក្នុង​បរិមាណ​ច្រើន​អាចមាន​ឥទ្ធិពល​វិជ្ជមាន​លើ​សុខភាព​របស់​សុដន់​។ ផឹក​កាហ្វេ​ច្រើន​នឹង​ជួយ​កាត់បន្ថយ​ហានិភ័យ​ជំងឺមហារីក​សុដន់​។ ក្រុម​អ្នកស្រាវជ្រាវ​ជឿថា កាហ្វេ​អ៊ី​ន​មាន​ជាប់ទាក់ទង​នឹង​ជះឥទ្ធិពល​លើ​អ័រម៉ូន​ភេទ​ញី ឈ្មោះថា Estrogen ហើយ​ជាការ​ពិត​វា​ក៏​ប៉ះពាល់​ដល់​កម្រិត​អ័រម៉ូន​ភេទ​ឈ្មោល​ហៅថា Testosterone ផងដែរ​។ 

​    ​ការសិក្សា​បាន​សំយោគ​ថា ស្ត្រី ៣០០ នាក់ ត្រូវបាន​វាស់​ខ្នាត​សុដន់​នៅពេល​ស្រាវជ្រាវ​រឿងនេះ​។ ហើយ​ជារួម កាហ្វេ​ធ្វើឱ្យ​សុដន់​រួម​តូច​ជាង​មុន​មែន​តែ​ជួយ​ការពារ​ជំងឺមហារីក​សុដន់​៕ 

adverise with khmeread
ប្រភព៖ trendingnewsportal

អ្នកនឹងចូលចិត្ត

មតិយោបល់