adverise with khmeread 1

បាងកក​ត្រៀមខ្លួន​សម្រាប់​ភ្លៀង​ខ្លាំង​និង​ទឹកជំនន់​អូសបន្លាយ​ពេល​យូរ​

    ​យោងតាម​បាងកក​ប៉ុស្តិ៍​ផ្សាយ​កាលពី​ថ្ងៃអាទិត្យ​បានឱ្យដឹងថា នាយកដ្ឋាន​ផ្លូវ​ហាយវ៉េ​ថៃ​បានដាក់​បុគ្គលិក​ខ្លួន​នៅ​បាងកក​ប្រុង​ជើងការ ២៤ ម៉ោង​សម្រាប់​ទឹកជំនន់​លើផ្លូវ​ធំៗ​ចំនួន ១៤ ខ្សែ​នៅ​ភាគ​ខាងជើង និង​ខាងកើត​ទីក្រុង​នេះ និង​តំបន់​ជុំវិញ ខណៈដែល​ខ្លួន​ប្រណាំងប្រជែង​ដើម្បី​ជំនួស​បំពង់​ទុយោ​បូមទឹក​។ 

​    ​Sarawut Songsiwilai អនុប្រធាននាយកដ្ឋាន​នេះ បាន​និយាយថា ភ្លៀង​ខ្លាំង​អូសបន្លាយ​ពេល​យូរ​នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ទៀត​នៅក្នុង និង​នៅ​ជុំវិញ​បាងកក បាន​បង្ខំ​ឱ្យមាន​ការដាក់​ពង្រាយ​បុគ្គលិក បំពង់​ទុយោ និង​គ្រឿងចក្រ​ទៅកាន់​ផ្លូវ​ដែល​ងាយ​ជន់​លិច​។ 

​    ​នាយកដ្ឋាន​នេះ​ក៏​កំពុង​ដំឡើង​លូ​ធំៗ​តាមផ្លូវ​ងាយ​ជន់​លិច​មួយចំនួន​ផងដែរ​។ បុគ្គលិក​នាយកដ្ឋាន​នឹង​មើល​ការខុសត្រូវ​ចំពោះ​ប្រតិបត្តិ​ការបូមទឹក​ភ្លៀង​ដែល​លើស​ចេញពី​ផ្លូវ ២៤ ម៉ោង​លើ​២៤ ម៉ោង​៕

​ប្រភព​៖ បាងកក​ប៉ុស្តិ៍​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់