adverise with khmeread 1

ចំណាយពេល​តែ ១២ នាទី​រាល់ថ្ងៃ​ធ្វើ​លំ​ហាត់ប្រាណ​ងាយស្រួល​នេះ​ដើម្បី​ទទួលបាន​ជើង​សិច​ស៊ី​

    ​កំពុង​ស្វែងរក​វិធី​ដុត​ខ្លាញ់​ភ្លៅ​មែន​ទេ​? អ្នក​ពិតជា​សំណាង​ហើយ​ដែល​ចូល​អាន​ចំ​កន្លែង​។ វីដេអូ​ខាងក្រោម​នេះ​នឹង​បង្ហាញ​ពី​របៀប​ហាត់ប្រាណ​ងាយស្រួល​ដើម្បី​ដុត​ខ្លាញ់​ភ្លៅ​ដោយ​ចំណាយពេល​ហាត់​មួយថ្ងៃ​តែ ១២ នាទី​ប៉ុណ្ណោះ​។ 

​    ​យោងតាម​គ្លីនិក Mayo Clinic វិធី​មាន​ប្រសិទ្ធភាព​បំផុត​ដើម្បី​ដុត​កាល់​ឡូរី​បន្ថែម​គឺ​ត្រូវ​រួមបញ្ចូល​គ្នា​រវាង​ធាតុ ៣ ដ៏​សំខាន់​ខាងក្រោម​ចូលក្នុង​ជីវិត​របស់​អ្នក​។​

​    ​១. ផ្លាស់ប្តូរ​របៀប​រស់នៅ​៖ បន្ថយ​អាហារ​ផលិត​ពី​ទឹកដោះ​និង​អាហារ​សម្បូរ​ខ្លាញ់ និង​ដើរ​តាម​កាំជណ្តើ​ជំនួស​ឱ្យ​ជណ្តើរយន្ត​។​
​    ​២. ហ្វឹកហាត់​បង្កើន​សាច់ដុំ​៖ ក្នុង​វីដេអូ​ខាងក្រោម​ក៏មាន​ប្រាប់​ពី​វិធី​បង្កើន​សាច់ដុំ​ដែរ​។​
​    ​៣. រក្សា​សកម្មភាព​រាងកាយ​ឱ្យ​សកម្ម ៣០ នាទី​រាល់ថ្ងៃ​៖ ប្រសិនបើ​លោកអ្នក​គ្មាន​ពេល​សូម្បីតែ​ដើរ​ជុំវិញ​ផ្ទះ​ឱ្យបាន ៣០ នាទី សូម​ហាត់ប្រាណ ១២ នាទី​ដូច​វីដេអូ​ខាងក្រោម​៕

 

adverise with khmeread
ប្រភព៖ naturehealthandbeauty

អ្នកនឹងចូលចិត្ត

មតិយោបល់