A

នំ​កូនកាត់​នេះ​ល្បី​ថា​ជួយ​រក្សា​រាង​មិនឱ្យ​ធាត់​ពេល​ទទួលទាន​រាល់​ព្រឹក​ជំនួស​អាហារ​សម្បូរ​ខ្លាញ់​

    ​មនុស្ស​គ្រប់គ្នា​ចូលចិត្ត​និង​ស្រឡាញ់​នំ ជាពិសេស​ក្មេងៗ​។ ហើយ​នំ​កូនកាត់​ខាងក្រោម​នេះ​ត្រូវគេ​ល្បី​ថា​អាចជួយ​រក្សា​រាង​មិនឱ្យ​ធាត់​ពេល​ទទួលទាន​រាល់​ព្រឹក​។ 

​    ​នេះ​គឺ​មកពី​អាហារ​ផ្សំ​ទាំងពីរ​នេះ​មាន​សារធាតុចិញ្ចឹម​ដូចខាងក្រោម​៖
​    ​- ប្រូតេអ៊ីន​
​    ​- វីតាមីន B6, C
​    ​- ម៉ាញ៉េ​ស្យូ​ម​
​    ​- ប៉ូ​តា​ស្យូ​ម​
​    ​- ជាតិ​ទង់ដែង​
​    ​- ជាតិ​ស្ករ​សុទ្ធ​
​    ​- និង ម៉​ង់​ហ្គា​ណែ​ត​។​

​    ​* គ្រឿងផ្សំ​
​    ​- ស៊ុត ២ គ្រាប់​
​    ​- ចេកទុំ​កិន ១/២ នៃ​កែវ​ល្មម​មួយ​

​    ​* របៀប​ធ្វើ​
​    ​យក​ចេក​និង​ស៊ុត​លាយ​ចូលគ្នា​ឱ្យ​សព្វ ហើយ​បន្ទាប់មក​ដាក់​ក្នុង​ខ្ទះ​បើកភ្លើង​ឱ្យ​កម្តៅ​។ ពេល​ឆ្អិន​ម្ខាង​ហើយ ត្រឡប់​វា​ឱ្យ​ចម្អិន​ម្ខាង​ទៀត​។ បន្ទាប់មក​លោកអ្នក​បាន​នំ​កូនកាត់​ដ៏​ល្អ​ដល់​សុខភាព​សម្រាប់​ទទួលទាន​ពេលព្រឹក​ហើយ​៕

 

ប្រភព៖ yourhealthypage

អ្នកនឹងចូលចិត្ត

មតិយោបល់