adverise with khmeread 1

ការសិក្សា​បង្ហាញថា បុរស​ដែល​ទទួលទាន​ខ្ទឹម​មាន​ភាព​ទាក់ទាញ​ខ្លាំង​ចំពោះ​នារីៗ​

    ​វា​ប្រហែលជា​ចំណេះដឹង​ដែល​ស្តាប់ទៅ​ហួសចិត្ត​នៅពេល​បុរសៗ​ត្រៀម​ណាត់ជួប​សង្សារ​នៅ​ថ្ងៃ​ដំបូង ប៉ុន្តែ​ការសិក្សា​មួយ​បាន​រកឃើញថា បុរស​គួរ​បំភ្លេច​នូវ​ការ​កោរពុកមាត់​និង​ចាប់ផ្តើម​ទទួលទាន​ខ្ទឹមស​ជំនួស​វិញ​។​

​    ​ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញថា ញើស​របស់​បុរស​ដែល​ទទួលទាន​ខ្ទឹម មាន​ក្លិន​ទាក់ទាញ​ចំពោះ​នារីៗ​។ ក្រុម​អ្នកស្រាវជ្រាវ​បាន​លើកឡើងថា នារី​ប្រហែលជា​ងាក​មក​ចាប់អារម្មណ៍​ចំពោះ​បុរស​ដែល​ទទួលទាន​ខ្ទឹមស ដែល​វា​ជា​អាហារ​មាន​ជីវជាតិ និង​ផលិត​ក្លិន​ទាក់ទាញ​នៅក្នុង​ញើស​ក្លៀក ព្រោះ​វាស​បញ្ជាក់ថា មនុស្ស​នោះ​មាន​សុខ​ភាពល្អ​។​

​    ​ខ្ទឹម​សមាន​អង់​ទី​ប៊ី​យូ​ទិ​ក អាច​ព្យាបាល​ជំងឺឆ្លង​ដោយ​វីរុស​និង​មាន​សារធាតុ​សម្លាប់​ផ្សិត ហើយ​ការសិក្សា​បាន​លើកឡើងថា វា​អាចជួយ​កាត់បន្ថយ​ផ្តាសាយ សម្ពាធ​ឈាម​ឡើង​ខ្ពស់​និង​ថែមទាំង​ជំងឺមហារីក​មួយចំនួន​ថែម​ទៀតផង​។​

​    ​ក្រុម​អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ University of Stirling ក្នុងប្រទេស​ស្កុ​តឡែ​ន​និង​សាកលវិទ្យាល័យ Charles University នៅឯ​សាធារណៈរដ្ឋ​ឆែក​បាន​និយាយថា ភាព​សកម្ម​នៃ​ការ​កម្ចាត់​បាក់តេរី​នៅក្នុង​ខ្ទឹមស​ធ្វើឱ្យ​ក្លិន​ក្លៀក​កាន់តែ​ក្រអូប​ដោយ​វា​កាត់បន្ថយ​កម្លាំង​របស់​មីក្រុប​ដែល​បង្កឱ្យមាន​ក្លិនស្អុយ​។​

​    ​នៅក្នុង​ការពិសោធន៍ បុរស​ចំនួន ៤២ នាក់​ត្រូវបាន​ស្នើឱ្យ​ទទួលទាន​ខ្ទឹមស​ឆៅ​និង​តម្រូវឱ្យ​ពួកគេ​ដាក់​សំឡី​ទ្រាប់​ក្លៀក​ចំនួន ១២ ម៉ោង​ដើម្បី​ប្រមូលយក​ក្លិន​ក្លៀក​។​

​    ​បន្ទាប់មក នារី​ចំនួន ៨២ នាក់​ត្រូវបាន​ស្នើឱ្យ​ហឹ​ត​ក្លិន​និង​វិនិច្ឆ័យ​ពួកគេ​នៅលើ​ចំណុច​នៃ​ភាព​រីករាយ ភាព​ទាក់ទាញ ភាព​ស័ក្តិ​សមជា​បុរស​ពិត និង​ថាមពល​ស្វាហាប់​របស់​ពួកគេ​។​

​    ​យោងតាម​លទ្ធផល​បានឱ្យដឹងថា ខ្លួន​របស់​បុរស​ទាំង​នោះ​មាន​ភាព​ទាក់ទាញ​និង​មិនសូវ​ធុំក្លិន​មិនល្អ នៅពេលដែល​ពួកគេ​ទទួលទាន​ខ្ទឹមស ឬ​ថ្នាំ​ផលិត​ពី​ខ្ទឹមស ជាង​ពេលដែល​ពួកគេ​មិន​ទទួលទាន​ខ្ទឹមស​៕

adverise with khmeread
ប្រភព៖ telegraph

អ្នកនឹងចូលចិត្ត

មតិយោបល់