adverise with khmeread Index

ឡានដឹកដីកិនអ្នកជិះម៉ូតូរបួសធ្ងន់ម្នាក់ស្រាល២នាក់

     ភ្នំពេញ​៖ បុរស​ម្នាក់​បាន​ស្លាប់​និង​២​នាក់​រងរបួស​ស្រាល ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ដឹក​ដី​មួយគ្រឿង​បុក​ម៉ូតូ​ដែល​ជិះ​ពីមុខ​ត្រង់ចំណុច​ផ្លូវ​បេតុង ផ្លូវ​កោង​ជិត​វត្ត​ឫស្សី​សាញ់ ក្នុងភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ កាល​វេលា​ម៉ោង​៣​និង​១០ រសៀល ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៥​។​
    ប៉ូលិស​និយាយថា ជនរងគ្រោះ​ដែល​ស្លាប់ ក្រោយពេល​បញ្ជូន​ដល់​ពេទ្យរុស្ស៊ី​ឈ្មោះ ឆន លឿន ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅ​ក្នុង​បុរី​ពិភពថ្មី​ចំការ​ដូង ដែល​ជិះ​ជាមួយ មិត្តភក្តិ​ឈ្មោះ ហែម ភក្ត្រ ភេទ​ប្រុស អាយុ​២២​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ ចក់ ចិត្រ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ស្នាក់នៅ​ជាមួយគ្នា ។​
    ប៉ូលិស​បន្តថា រថយន្ត​ដែល​បង្ក​នោះ​ម៉ាក​ដឹក​ដី​ចង្កូត​ស្តាំ ក្បាល​ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 3B-1888 បើកបរ​ដោយ​បុរស​ម្នាក់​ដែល សង្ស័យថា​ស្រវឹង​ផង បើកបរ​ពី​ជើង​ទៅដល់​ផ្លូវ​កោង​បត់​ស្តាំ ស្រាប់តែ​បុក​ម៉ូតូ​ដែល​ជិះ​ស្រប​ផ្លូវ​គ្នា​តែម្តង ចំណែក​ម៉ូតូ​ម៉ាក C125 ពណ៍​ខ្មៅ សេរី​២០០៨ ផ្លាកលេខ ភ្នំពេញ 1Y-9961​។​ក្រោយពេល​កើតហេតុ​អ្នកបើកបរ​រថយន្ត​បាន​រត់​គេចខ្លួនបាត់​។​
    ជនរងគ្រោះ​ត្រូវ​រថយន្ត​សង្គ្រោះ បន្ទាន់​ដឹកយក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រុស្ស៊ី​រីឯ​ម៉ូតូ និង​រថយន្ត​សមត្ថកិច្ច​ធ្វើការ​វាស់វែង​ហើយ​យកទៅ​រក្សាទុក​នៅ​សង់​ត្រា​ល់ ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​៕​

adverise with khmeread

មតិយោបល់