Ad 210192108 e1466262526760

មិត្ត​ប្រុស​ដាក់លក់​ចិញ្ចៀន​ភ្ជាប់ពាក្យ​លើ Facebook ព្រោះ​នាង​លួច​សា​ហាយ​ស្មន់​ជាមួយ​អតីត​មិត្ត​ប្រុស​នាង​

​    ​បុរស​ម្នាក់​កំពុង​លក់​ចិញ្ចៀន​ភ្ជាប់ពាក្យ​នៅលើ Facebook បន្ទាប់ពី​រកឃើញថា​គូ​ដណ្ដឹង​របស់គាត់​ផិតក្បត់​គាត់​ដោយ​លួច​សា​ហាយ​ស្មន់​ជាមួយ​អតីត​មិត្ត​ប្រុស​នាង​។​

​    ​យើង​មិន​ប្រាកដថា​តើ​ពេល​ទិញ​ចិញ្ចៀន​ដាំ​ពេជ្រ​នេះ​ទៅ​នាំ​ស៊យ​ដែរ​ឬក៏​អត់​នោះទេ ហើយ​ហ៊ាន​ប្រថុយ​វា​គឺមាន​តម្លៃ ២៨.៨០០ ដុល្លារ នេះ​បើ​យោងតាម​វេ​ប​សាយ​បណ្ដាញ​សង្គម​នេះ​លើកឡើង​យ៉ាង​ដូច្នេះ​។​

​    ​បុរស​ម្នាក់​នោះបាន​ទិញ​ចិញ្ចៀន​ភ្ជាប់ពាក្យ​ដាំ​ពេជ្រ ១,២៣ កា​រ៉ាត់ ក្នុងតម្លៃ​ដើម​រហូតដល់​ទៅ ៣៣.៨០០ ដុល្លារ​។​

​    ​មនុស្ស​មិន​ប្រាកដ​ក្នុង​ចិត្ត​ថា​ហេតុ​អី​បានជា​បុរស​មកពី​ទីក្រុង Sydney ប្រទេស​អូស្ត្រាលី​ម្នាក់​នោះបាន​កំពុង​លក់​ចិញ្ចៀន​ទេ​លុះដល់​ពេល​មានការ​សួរដេញដោល​ទើប​ដឹង​រឿង​ពិត​។​

​    ​ពួកគេ​សួរថា "​តើ​ស្រី​ភ្លើ​មួយណា​ដែល​និយាយ​យល់ព្រម​ពាក់ចិញ្ចៀន​ពេជ្រ​នេះហើយ ស្រាប់តែ​សុខចិត្ត​បោះបង់​វា​ចោល​?"​។​

​    ​គាត់​ឆ្លើយតប​វិញ​ថា ស្រី​ដដែល ដែល​បាន​ដេក​ជាមួយនឹង​អតីត​គូ​ដណ្ដឹង​របស់​នាង​រៀងរាល់​ពេល​...​គ្រាន់តែ​ជាការ​និយាយ​ប៉ុណ្ណោះ​!​។​

​    ​កុំ​ព្រួយ​ចិញ្ចៀន​នេះ​នឹង​ត្រឡប់​យក​ឱ្យ​ប្រអប់​វេច​ខ្ចប់​វិញ​ហើយ ដូច្នេះ​អ្នក​អាចធ្វើ​ពុត​ថា​អ្នក​បាន​ទិញ​វាពី​ហាង​ទៅ​ចុះ​៕

ប្រភព៖ metro

អ្នកនឹងចូលចិត្ត

មតិយោបល់