adverise with khmeread Ac5b0d6b fb75 4998 8b96 2439eb11fa10

បុរស​ម្នាក់​ជិះ​ម៉ូតូ ធ្លាប់​ជង្ហុក​ទឹក​លិច​ដួល​របួសធ្ងន់​

    ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក YAMAHA FZ ក្នុង​ល្បឿន​លឿន ជ្រុល​ធ្លាក់​ជង្ហុក​ដែលមាន​ទឹក​លិច ដួល​បោក​ក្បាល​រងរបួស​ធ្ងន់ ត្រូវ​បញ្ចូនទៅ​មន្ទីរពេទ្យ​ភ្លាមៗ​កាលពី​វេលា ម៉ោង​៩ ​និង​៤០​នាទី​យប់​ថ្ងៃទី១៩ មិថុនា ២០១៦ នៅមុខ​កា​រ៉ា​ស់​សាំង កាល់​តិច​អូរ​ដឹ​ម ភូមិ​អូរ​ដឹ​ម សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ញ៉ឹ​ល ស៊ី​ដេ​ត អាយុ២០​ឆ្នាំ មាន​ទីលំនៅ តេ​ជោ​អង្កាញ់ ឃុំ​​តេ​ជោ​អភិវឌ្ឍន៍ ស្រុក​ឈូក ខេត្តកំពត។​

    ប្រភពពី​កន្លែងកើតហេតុ បានឱ្យដឹងថា ដំបូង​គេ​ឃើញ​ជនរងគ្រោះ ជិះ​ម៉ូតូ​ម៉ាក​ YAMAHA FZ  ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1BV-8090 ទិសដៅ​ពី​កើ​តទៅ​លិច តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤។​

    លុះ​មកដល់​ចំណុចកើតហេតុ ជា​កន្លែង​ជង្ហុក​ទឹក​លិច លុប​បាត់​ច​ញ្ចើ​ម​ផ្លូវ សឹង​ជិះ​មិនកើត ហើយ​ជនរងគ្រោះ​ជិះ​លឿន​ទៀត​នោះ ទើប​បណ្តាលឱ្យ​ជ្រុល​ធ្លាក់​ជង្ហុក​ដួល​ពីរ​បី​ត្រឡប់​បែក​មុខ​បែក​មាត់ សន្លប់​ស្តូកស្តឹង។​

    ក្រោយពេល​កើតហេតុ ជនរងគ្រោះ ​ត្រូវបានក្រុម​សង្គ្រោះបន្ទាន់៧១១ កងពល ៧០ មក​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​។ ដោយឡែក​ម៉ូតូ​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​យកមក​រក្សាទុក​នៅ​ប៉ុស្តិ៍​ចោមចៅ ដើម្បី​រងចាំ​ម្ចាស់​មក​យកទៅ​វិញ៕

adverise with khmeread

មតិយោបល់