1

​គាត់​ច្រឡំ​ដៃ​ឬក៏​ជា​ចេតនា​? ខ្សែបម្រើ​ឆ្នើម​វ័យក្មេង​របស់ Bordeaux បង្ហាញ​ចេតនា​ចង់​ចូលរួម​ជាមួយ Man Utd

​    ​ខ្សែបម្រើ​ប្រយុទ្ធ​របស់​ក្លឹប Bordeaux កីឡាករ Adam Ounas បាន Follow ទំព័រ Twitter របស់​ក្លឹប​បិសាច​ក្រហម Manchester United និង​កីឡាករ​របស់​ក្លឹប​នេះ​មួយចំនួនទៀត ចំពេល​មានការ​ជជែក​ជាច្រើន​ថា គាត់​ត្រៀម​ផ្ទេរ​មក​ទឹកដី Old Trafford​។​

​    ​លោក Jose Mourinho ត្រូវបាន​ជឿថា ជា​អ្នក​កោតសរសើរ​នូវ​សមត្ថភាព​របស់​កីឡាករ​វ័យ ១៩ ឆ្នាំ​រូបនេះ​ហើយ​បណ្តាញ​ព័ត៌មាន​នៅ​អឺរ៉ុប​ក្នុង​សប្តាហ៍​នេះ​បាន​លើកឡើងថា ក្រុម​បិសាច​ក្រហម​បាន​បើក​ការពិភាក្សា​ដើម្បី​ទិញ​កីឡាករ U19 បារាំង​រូបនេះ​ទៀតផង​។​

​    ​ខ្សែបម្រើ​ប្រយុទ្ធ​រូបនេះ បា​នរក​គ្រាប់​បាល់​សរុប​ចំនួន​ប្រាំមួយ​គ្រាប់​នៅក្នុង​ការបង្ហាញ​ខ្លួន​ចំនួន ៣០ លើក​ឱ្យ Bordeaux កាលពី​រដូវ​កាល​មុន​ហើយ​គាត់​ក៏បាន​ក្លាយជា​កីឡាករ​វ័យក្មេង​ឆ្នើម​ម្នាក់​នៅក្នុង​ទ្វីបអឺរ៉ុប​ដែល​បាន​ទាក់​ចំណាប់អារម្មណ៍​ពី​ក្លឹប​ធំៗ​ជាច្រើន​៕

ប្រភព៖ Metro

មតិយោបល់