adverise with khmeread 2f12df4d 6dd8 41fc 9789 d6e9e0675ac6

រលំ​ផ្ទះ​និង​របើក​ដំបូល​៣៧​ខ្នង​នៅ​ស្រុក​ពញាឮ​

    កណ្តាល ៖ នៅ​ស្រុក​ពញាឮ​កាលពី​ថ្ងៃទី១៩ ​មិថុនា​ ឆ្នាំ​២០១៦ នៅវេលា​ម៉ោង​១២​ និង​២៥​នាទី មាន​ករណី​ភ្លៀង និង​ខ្យល់​កន្ត្រាក់ បណ្តាលឱ្យ​រលំ​ផ្ទះ និង​របើក​ដំបូល​៣៧​ខ្នង តែ​ពុំមាន​គ្រោះថ្នាក់​ដល់​ជីវិត​ឡើយ។​

    ប៉ូលិស​និយាយថា គ្រោះធម្មជាតិ​ខាងលើនេះ​បណ្តាលឱ្យ​ផ្ទះ​រលំ​ដល់​ដី​០៣​ខ្នង​ ​នៅ​ឃុំ​ផ្សារ​ដែក​២៦​ខ្នង​រលំ​ដល់​ដី​០១​ខ្នង របើក​ដំបូល​២៥​ខ្នង​ប៉ះ​ភូមិ​ចំនួន​៤​ភូមិ គឺ ភូមិ​​បដិមាករ​,​ ភូមិ​ទួល​អ​ង្គុ​ញ​,​ ភូមិ​ចំបក​មាស ​និង​ភូមិ​ផ្សា​រដែ​កលើ​។​

    ចំណែក​ឃុំ​វិហារ​លួង​១១​ខ្នង ​(​រលំ​ដល់​ដី​០២​ខ្នង​) ​របើក​ដំបូល​០៩​ខ្នង កុដិ​លោក​០១​ខ្នង ប៉ះចំ​ភូមិ​០៣​ភូមិ​និង​វត្ត​០១ ភូមិ​អំពិល​ដាំ​ទឹ​,​ ភូមិ​ចតុទិស​,​ ភូមិ​ថ្នល់ និង​កុដិ​ព្រះសង្ឃ​០១វត្ត​វិហារ​សំណរ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់