adverise with khmeread 1

Dortmund ប្រាប់ Man Utd និង Arsenal ឱ្យ​សម្លាប់​កូន​ចិត្ត​ចង់​តាម​ទិញ​កីឡាករ​ឆ្នើម​របស់ខ្លួន​

​    ​ក្រុមបាល់ទាត់ Borussia Dortmund បាន​ព្រមាន​ដល់​ក្លឹប​យក្ស Manchester United និង Arsenal ជុំវិញ​ការចង់បាន​ខ្សែបម្រើ​ឆ្នើម​របស់ខ្លួន​គឺ​កីឡាករ Henrikh Mkhitaryan​។​

​    ​កីឡាករ​រូបនេះ​បាន​ជាប់ទាក់ទង​នឹង​ការចាកចេញ​ពី​ប្រទេស​អាល្លឺម៉ង់​ហើយ​ទឹកដី Emirates និង Old Trafford សុទ្ធតែ​ចង់បាន​រូបគេ​ឱ្យទៅ​លេង​ឱ្យ​ខ្លួន​។​

​    ​ប៉ុន្តែ​នាយក​ប្រតិបត្តិ​ក្លឹប Dortmund លោក Hans-Joachim Watzke បាន​និយាយថា "​នៅ​ក្លឹប យើង​បាន​ពិភាក្សា​យ៉ាងសកម្ម​អំពី​ជម្រើស​ក្នុងការ​ចែកផ្លូវ​គ្នា​ជាមួយ Henrikh Mkhitaryan ឱ្យបាន​ជាមុន ហើយ​យើង​បានសម្រេច​ថា គាត់​គួរ​បន្ត​នៅ BVB នៅ​រដូវ​កាល​ក្រោយ​ផងដែរ​"​។​

​    ​គួរបញ្ជាក់​ផងដែរ​ថា កុងត្រា​របស់​កីឡាករ​សញ្ជាតិ​អា​មេ​នី​វ័យ ២៧ ឆ្នាំ​រូបនេះ​នឹង​ផុតកំណត់​ក្នុង​ឆ្នាំ ២០១៧ ខាងមុខ ប៉ុន្តែ Dortmund នឹងមិន​អនុញ្ញាតឱ្យ​គាត់​ចាកចេញ​ឆាប់​នោះទេ ហើយ​ប្រសិនបើ Man Utd និង Arsenal ពិតជា​ចង់បាន​ពិតមែន ពួកគេ​ប្រហែលជា​រង់ចាំ​ដល់​រដូវ​កាល​ក្រោយ​មួយទៀត​ហើយ​៕

ប្រភព៖ Metro

adverise with khmeread

មតិយោបល់