adverise with khmeread 9fe69d32 71e9 4d45 863d 8826fb4cae95

ស៊ីដាច់​ម៉ូតូ​មួយគ្រឿង​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​ម្នាក់​រត់​រួច​ម្នាក់​

    កណ្តាល ៖ មាន​ករណី​រំលោភ​លើ​ទំនុកចិត្ត​ខ្ចី​ម៉ូតូ​ស៊ីដាច់​ត្រូវ​ប៉ូលិស​ចាប់ខ្លួនបាន​ម្នាក់​រត់​រួច​ម្នាក់ បន្ទាប់ពី​ឆបោក​នៅ​ថ្ងៃទី​១៧​ ខែ​មិថុនា ឆ្នាំ២០១៦​ ម៉ោង​០៧ ​និង​៣០​នាទី នៅ​ចំណុច​ភូមិ​កោះ​តូច ​ឃុំកោះ​ឧកញ៉ា​តី ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​កន្លងទៅ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ សាំង ដា ភេទ​ប្រុស អាយុ៣៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាង​ស្ទួ​ច​ផ្ទះ នៅ​ភូមិ​កោះ​តូច ឃុំ​កោះ​ឧកញ៉ា​តី ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​បាត់បង់ ម៉ូតូ​០១​គ្រឿង​ ម៉ាក​ហុងដា​C125 ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​
​ភ្នំពេញ​ 1CX9833 លេខ​តួ​និង​លេខ​ម៉ា​ស៊ី​ន ​92 81 689។​

    ចំណែក​ជនល្មើស​០២​នាក់​១.​ឈ្មោះ ​អៀង សេរី ភេទ​ប្រុស អាយុ១៨​ឆ្នាំ​មុខរបរ កម្មករ​ស្ទួ​ច​ផ្ទះ​មាន​ទីលំនៅ ភូមិ​កោះ​តូច ឃុំ​កោះ​ឧកញ៉ា​តី ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល (​ឃាត់ខ្លួន​) និង​២.​ឈ្មោះ​ សួន កក្កដា ភេទ​ប្រុស ​អាយុ​១៩​ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ​កម្មករ​ស្ទួ​ច​ផ្ទះ មាន​ទីលំនៅ​ភូមិ​កោះ​តូច ឃុំ​កោះ​ឧកញ៉ា​តី ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​(​គេចខ្លួន​)​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​០៧ ខែ​មិថុនា​ ឆ្នាំ២០១៦ ​ម៉ោង​១២​ជនរងគ្រោះ​ឈ្មោះ សាំង ដា ជាជាង​ស្ទួ​ច​ផ្ទះ​បាន​ដឹក​សម្ភារៈស្ទួ​ច​ផ្ទះ ទៅ​ស្ទួ​ច​ផ្ទះ​នៅ ភូមិ​បឹង​គ្រុំ​ក្រោម ឃុំ បឹង​គ្រុំ ស្រុក​ល្វាឯម ខេត្តកណ្តាល​ដោយ​ដឹក​កម្មករ​០៥​នាក់​ទៅជា​មួយ​រួមទាំង​ជនល្មើស​២​នាក់​ផងដែរ។​

    លុះដល់​ថ្ងៃទី​១៦ ខែ​មិថុនា​ ឆ្នាំ២០១៦​ ម៉ោង​១៥​ និង​៣០​នាទី ជនរងគ្រោះ​បានមក​ផ្ទះ​នៅ​ឃុំ​កោះ​ឧកញ៉ា​តី ដោយ​ផ្ញើ​ម៉ូតូ​ទុក​ឱ្យ​ឈ្មោះ​ សាំង សុភា ជា​កម្មករ​មើល​ការខុស​ត្រូវឱ្យ។ ដល់​ថ្ងៃទី​១៧ ខែ​មិថុនា ឆ្នាំ​២០០៦ ​ម៉ោង​៧​ និង​៣០​នាទី​ជនល្មើស​ឈ្មោះ អៀង សេរី បាន​ខ្ចី​ម៉ូតូ ពី​ឈ្មោះ​ សាំង សុភា ថាទៅយក​ទូរស័ព្ទ​ពេល ​បាន​ម៉ូតូ​ជនល្មើស​ឈ្មោះ អៀង សេរី បាន​ឌុប​ជនល្មើស ឈ្មោះ សួន កក្កដា ទៅ​ភ្នំពេញ។



    បន្ទាប់មក​បាន​យក​ក្បាំង​ម៉ូតូ​ទៅ​ប​ញ្ជាំ​នៅ​ម្តុំ​ឃ្លាំង​រំសេវ រាជធានី​ភ្នំពេញ​បាន​លុយ ៣០​ដុល្លារ ហើយ​នាំគ្នា​មក​ដេក​ផ្ទះសំណាក់​នៅ​ផ្សារ​សូរិយា រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៨​ ខែមិថុនា ឆ្នាំ​២០១៦​ ម៉ោង​១៥​ជនល្មើស​ឈ្មោះ​ សួន កក្កដា​ បានជិះ​ម៉ូតូ​គេច​ពី​ផ្ទះសំណាក់​បាត់ ចំណែកឯ​ជនល្មើស​ឈ្មោះ អៀង សេរី ត្រឡប់មកផ្ទះ​វិញ។​

    មកដល់​ថ្ងៃទី​១៩​ ខែមិថុនា ឆ្នាំ​២០១៦ ម៉ោង​៧​ និង​៣០​នាទី​ជនរងគ្រោះ​ បាន​ឃាត់​ជនល្មើស​ឈ្មោះ ​អៀង សេរី ​ប្រគល់ឱ្យ​ប៉ុស្តិ៍​កោះ​ឧកញ៉ា​តី​បន្ត​អនុវត្តតាម​នីតិវិធី៕

adverise with khmeread

មតិយោបល់