adverise with khmeread 35773b2f00000578 3649368 image a 41 1466369009882 copy

តារា​ហូលីវូដ​ក្នុង​រឿង Star Trek បាន​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​ចម្លែក​មួយ​មិន​នឹកស្មាន​ដល់​

    ​រូបថត​ដែល​ថត​បាន​នៅផ្ទះ​របស់​តារាភាពយន្ត​ក្នុង​រឿង Star Trek លោក Anton Yelchin បានបង្ហាញ​ទ្វារ​ដែក​និង​ប្រអប់​សំបុត្រ​កំពិត​កោង ដែល​តារា​វ័យ ២៧ ឆ្នាំ​រូបនេះ​បោក​មក​ត្រូវ​រហូតដល់​ស្លាប់​ក្នុងអំឡុង​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​ចម្លែក​មួយ​។​

​    ​សាកសព​តួ​សម្ដែង​រុស្ស៊ី​រូបនេះ​ត្រូវបាន​គេ​ឃើញ​នៅ​រង្វង់​ម៉ោង ១ យប់​ថ្ងៃអាទិត្យ នៅ​ផ្លូវ​ចូល​ផ្ទះ​របស់គាត់​ក្នុង​ទីក្រុង Studio City រដ្ឋ California​។ អាជ្ញាធរ​បាន​និយាយថា គាត់​ត្រូវបាន​បុក​ដោយ​រថយន្ត​របស់គាត់​ផ្ទាល់​។​

​    ​តាម​ប្រភព​ប៉ូលិស​បានឱ្យដឹងថា តារា​រូប​ត្រូវបាន​បោក​ក្បាល​ទៅនឹង​របង​ដោយ​រថយន្ត Jeep Grand Cherokee ទម្ងន់ ២ តោន បន្ទាប់ពី​គាត់​ចេញពី​ឡាន​ដោយ​មិន​បានដាក់​ហ្វ្រាំងដៃ​ជាហេតុ​បណ្តាលឱ្យ​វា​រអិល​ថយក្រោយ​បុក​តារា​រូបនេះ​ខ្ទប់ទ្វារ​ដែក​ស្លាប់​តែម្តង​។​

​    ​អ្នកស៊ើប​អង្កេត​ជឿថា​រថយន្ត​បាន​ថយក្រោយ​ទៅរក Yelchin​។ ពួកគេ​មិនបាន​បកស្រាយ​ថា​ហេតុអ្វី​បានជា​គាត់​ចេញពី​រថយន្ត​របស់គាត់​នោះទេ​។​

​    ​មិត្តភក្ដិ​ម្នាក់​បាន​រកឃើញ​សព​របស់ Yelchin ក្បាល​ជាប់​រវាង​រថយន្ត​និង​ថ្ម​ប្រអប់​សំបុត្រ ដែល​ភ្ជាប់​នឹង​ច្រកទ្វារ​សុវត្ថិភាព ហើយ​ធ្វើឱ្យមាន​ងឿងឆ្ងល់​ជាខ្លាំង​ចំពោះ​ឧបទ្ទវហេតុ​ដ៏​ចម្លែក​មួយ​នេះ​។​

​    ​យ៉ាងណាមិញ ប៉ូលិស​នឹង​បន្តធ្វើ​ការស៊ើបអង្កេត​ចំពោះ​ឧ​ប​ទ្ទវេ​ហេតុ​មួយ​នេះ​បន្តទៀត​៕

ប្រភព៖ Dailymail

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់