adverise with khmeread 1

Man Utd ចង់យក Darmian ដោះដូរ​ជាមួយ Matic របស់ Chelsea

​    ​លោក Jose Mourinho នឹង​ប្រើប្រាស់​ខ្សែការពារ​ស្លាប​អ៊ីតាលី Matteo Darmian ដើម្បី​បាន​ខ្សែបម្រើ​ការពារ​របស់ Chelsea កីឡាករ Nemanja Matic​។ នេះ​បើ​យោងតាម​កាសែត​វ័យ​ចំណាស់​អង់គ្លេស Sunday People អះអាង​ដូច្នេះ​។​

​    ​គ្រូបង្វឹក​ថ្មីថ្មោង​របស់ Man Utd រូបនេះ​បានរៀបចំ​បញ្ជី​ទិញ​កីឡាករ​ឆ្នើមៗ​សម្រាប់​រដូវ​កាល​ក្រោយ​ដោយ​រួមបញ្ចូល​ទាំង​កីឡាករ​លេចធ្លោ​នៅ​ទឹកដី Stamford Bridge រូបនេះ​។​

​    ​លោក Mourinho ចង់ឱ្យ​ក្រុម​ថ្មី​របស់គាត់​មាន​កម្លាំង​ខ្លាំង​ជាង​មុន ខណៈ​គាត់​បាន​ទិញ​ខ្សែការពារ​មាឌធំ​និង​កម្លាំង​ខ្លាំង Eric Bailly ពី​ក្លឹប Villarreal ហើយ​ឥឡូវនេះ​គាត់​កំពុង​បញ្ចុះបញ្ចូល​ទិញ Matic ពី Chelsea​។​

​    ​ទោះយ៉ាងណា គ្រូបង្វឹក Chelsea ថ្មី លោក Antonio Conte នឹង​សុខចិត្ត​យក​ខ្សែការពារ Darmian មក​កីឡដ្ឋាន Stamford Bridge ព្រោះ​កីឡាករ​រូបនេះ​ជា​ជម្រើស​ទីមួយ​នៅ​ជម្រើសជាតិ​អ៊ីតាលី​បច្ចុប្បន្ន ហើយ​គាត់​នឹង​អនុញ្ញាតឱ្យ Matic ទៅ​លោក Mourinho៕

ប្រភព៖ Mirror

adverise with khmeread

មតិយោបល់