adverise with khmeread Stonehenge 2066365b large trans  qvzuuqpflyliwib6ntmjwzwvsia7rsikpn18jgfkeo0

ព្រះ​ចន្ទ​ស្ត្រ​បឺ​រីនឹង​កើតឡើង​ដំណើ​ល​គ្នា​នឹង​បាតុភូត​ថ្ងៃ​រះ​យូរ​បំផុត​មិន​ធ្លាប់មាន​គិត​ចាប់តាំងពី​ឆ្នាំ ១៩៦៧

    ​ខណៈដែល​ព្រះអាទិត្យ​លិច​នៅ​ជើងមេឃ​យូរ​បំផុត​នៅ​ឆ្នាំនេះ​នៅ​ល្ងាច​ថ្ងៃទី ២០ ខែមិថុនា​នេះ​ក្នុង​តំបន់​អឺរ៉ុប (​នៅ​ខ្មែរ​គឺ​ចំ​ថ្ងៃទី ២១) បាតុភូត​នេះ​ពិតជា​ស័ក្តិសម​ឱ្យ​ពួកយើង​គយគន់​ណាស់​។​

​    ​ជា​ព្រឹត្តិការណ៍​កើតឡើង​លើកដំបូង​គិត​ចាប់តាំងពី​ឆ្នាំ ១៩៦៧ បាតុភូត Summer Solstice (​ព្រះអាទិត្យ​រះ​យូរ​ខ្លាំង​ជាង​សព្វមួយដង​) នឹង​កើតឡើង​ដំណាលគ្នា​ជាមួយនឹង​ព្រះ​ចន្ទ​ស្ត្រ​បឺ​រី​នៅ​ថ្ងៃ​ចន្ទ (​ខ្មែរ​នៅ​ថ្ងៃ​អង្គារ​) ហើយ​ពន្លឺព្រះអាទិត្យ​រះ ១៧ ម៉ោង (​នៅ​អាស៊ី​រះ​ជិត ១៤ ម៉ោង​) នឹងធ្វើ​ឱ្យ​ព្រះ​ចន្ទ​ជះ​ពន្លឺ​ភ្លឺ​ពេញ​ផែនដី​នៅពេល​រាត្រី​។​

​    ​ទោះ​មានឈ្មោះ​ព្រះ​ចន្ទ​ស្ត្រ​បឺ​រី​មែន​ប៉ុន្តែ​វា​នឹងមិន​បញ្ចេញ​ពណ៌​ក្រហម ឬ​ផ្កាឈូក​ទេ ប៉ុន្តែ​វា​នឹង​បញ្ចេញ​ពន្លឺ​ពណ៌​លឿងខ្ចី​ជំនួស​វិញ​។ ដោយឡែក​ឈ្មោះ​ផ្សេងទៀត​សម្រាប់​បាតុភូត​នេះ​ក្នុង​ភាគ​ខាងជើង​អឌ្ឍគោល​រួមមាន ព្រះ​ចន្ទ​កុលាប (Rose Moon), ព្រះ​ចន្ទ​ក្ដៅ (Hot Moon) និង​ព្រះ​ចន្ទ​ទឹកឃ្មុំ (Honey Moon) ខណៈដែល​នៅ​អឌ្ឍគោល​ខាងត្បូង​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ព្រះ​ចន្ទ​រាត្រី​ដ៏​យូរ (Long Night Moon)​។​

​    ​ព្រះអាទិត្យ​នឹង​រះ​ខ្ពស់បំផុត ដូច្នេះ​ព្រះ​ចន្ទ​ច្បាស់​ជា​ស្ថិតនៅ​ទាប​បំផុត​។ បាតុភូត​នេះ​បង្ខំ​ឱ្យ​បំភ្លឺ​របស់​វា​ឆ្លងកាត់​ខ្យល់​បរិយាកាស ដោយ​ធ្វើ​កើតមាន​សំណើម​ខ្លាំង​បំផុត​ក្នុងឆ្នាំនេះ ហើយ​ការរួមបញ្ចូល​គ្នា​នៃ​ពន្លឺព្រះអាទិត្យ​និង​ព្រះ​ចន្ទ​នឹងធ្វើ​ព្រះ​ចន្ទ​មាន​ពណ៌​លឿងខ្ចី​យ៉ាង​ស្រស់ស្អាត​។​

​    ​ប្រសិនបើ​អ្នក​ខកខាន​ព្រឹត្តិការណ៍​ដ៏​កម្រ​មួយ​នេះ អ្នកនឹង​បានឃើញ​វា​ម្ដងទៀត​ទេ​នៅ​ថ្ងៃទី ២១ មិថុនា ឆ្នាំ ២០៦២៕

ប្រភព៖ Telegraph

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់