adverise with khmeread 1

​ក្លៀក​របស់ Priyanka Chopra បាន​ក្លាយជា​ប្រធានបទ​ពិភាក្សា​ដ៏​ក្តៅគគុក​

    ​កម្មវិធី Photoshop គឺជា​អាវុធ​គ្រោះថ្នាក់ ហើយ​បណ្តា​ទស្សនា​វ​ដ្តី​មួយចំនួន​ពិតជា​ជ្រួលជ្រើម​ក្នុងការ​ប្រើប្រាស់​កម្មវិធី​នេះ​ដើម្បី​ច្នៃ​រូបភាព​ឱ្យ​ស្អាត​។​

​    ​តារា​ស្រី​ប្រចាំ​ទូរទស្សន៍ Quantico របស់​អាមេរិក និង​ជា​តារា​សម្តែង​បូលីវូដ នាង Priyanka Chopra បាន​បញ្ចេញ​ក្លៀក​របស់​នាង​នៅលើ​គម្រប​ទស្សនា​វ​ដ្តី​លេខ​ចេញផ្សាយ​ថ្មី​បំផុត​របស់​ទស្សនា​វ​ដ្តី Maxim India ។​

​    ​ប្រិយមិត្ត​ជាច្រើន​បាន​លើកសរសើរ​អំពី​សម្រស់​របស់​នាង ប៉ុន្តែ​មួយចំនួន​ផ្សេងទៀត​បានបង្ហាញ​ចំណាប់អារម្មណ៍​ទៅលើ​ចំណុច​ផ្សេងទៀត​ដែលមាន​ភាពមិនប្រក្រតី​។​

​    ​ជាពិសេស គឺ​សំដៅ​ទៅលើ​រង្វង់​ក្លៀក​ម៉ដ្ឋ​រលោង​ដ៏​ចម្លែក​របស់​នាង​។ សម្រស់​នាង Either Chopra ស្អាត​ឥត​ប្រកែក​បានឡើយ ប៉ុន្តែ​អ្នក​ប្រើ Photoshop កាត់ត​ដូចជា​រាង​ជ្រុលដៃ​បន្តិច​ហើយ ដែល​ធ្វើឱ្យ​ក្លៀក​នាង​ស​ដូច​ម៉ែ​សំឡី ខណៈដែល​ក្លៀក​ពិត​មិន​ស​ស្អាត​ដូច​រូប​កាត់ត​នោះឡើយ​៕

adverise with khmeread
ប្រភព៖ Independent

មតិយោបល់