adverise with khmeread A1e9f9de b071 4516 a526 f04f6bc3217e   copy

ស្ត្រី​អ្នកបម្រើ​ក្នុងផ្ទះ​លួច​ចិញ្ចៀន​ម្ចាស់ផ្ទះ​ឱ្យ​សង្សារ​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​

    ភ្នំពេញ ៖ ស្ត្រី​ជា​អ្នកបម្រើ​ក្នុងផ្ទះ​ម្នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ ​ឃាត់ខ្លួន​ពីបទ​លួច​ចិ​ញ្ជៀ​ន​ដាំ​ត្បូង​រតនគីរី​ឱ្យ​សង្សារ​និង​ទូរស័ព្ទដៃ​លាក់ទុក​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃទី១៩ ​ខែមិថុនា​ ឆ្នាំ២០១៦ នៅ​ចំណុច​ផ្ទះ​លេខ​១១០ ផ្លូវ A១៦ ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ គឹម ចាន់​ឆា​យ៉ា ភេទប្រុស អាយុ៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក​ក្រុមហ៊ុន លក់​ម៉ូតូ ស្នាក់នៅ​ផ្ទះកើតហេតុ​។​

    ចំណែក​ជនសង្ស័យ​ឃាត់ខ្លួន​ឈ្មោះ  វ៉ូ​យ មៀន ភេទស្រី អាយុ២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកបម្រើ​ក្នុងផ្ទះ ស្នាក់នៅ​ផ្ទះកើតហេតុ​។​

    ប៉ូលិស​បន្តថា មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​យក​ចិ​ញ្ជៀ​ន​ដាំ​ត្បូង​រតនគីរី​០១​វង់ តម្លៃ១៣០០ដុល្លារ និង​ទូរស័ព្ទដៃ​ខូច​០២គ្រឿង គ្មាន​ស៊ី​ម (០១​គ្រឿង ម៉ាក Iphone៥ ពណ៌​ស​, ០១​គ្រឿង​ទៀត​ម៉ាក Sony Ericson ពណ៌​ស​) ទុក​នៅលើ​ទូ​តាំង​ក្នុងផ្ទះ។​

    កើតហេតុ ពេលនោះ​ស្រាប់តែ​ជន សង្ស័យ​ដែលជា​អ្នកបម្រើ​នៅក្នុង​ផ្ទះ​ជនរងគ្រោះ​បាន​លួច​យក​សម្ភារៈ របស់​ជនរងគ្រោះ​ខាងលើ​ទៅ​លាក់ទុក រួច​យក​ចិ​ញ្ជៀ​ន​ទៅឱ្យ​សង្សារ និង​ទូរស័ព្ទដៃ​ខូច​០២​គ្រឿង លាក់ទុក​នៅក្នុង​កាបូប​ស្ពាយ​។​

    លុះដល់ ថ្ងៃទី១៩ ​ខែមិថុនា​ ឆ្នាំ២០១៦ ម៉ោង​១០​យប់​ជនរងគ្រោះ​ក៏​ហៅ ជនសង្ស័យ សួរនាំ​ដឹង​រឿង និង​ឆែក​ឃើញ​វត្ថុតាង​ទូរស័ព្ទដៃ​ខូច​០២ គ្រឿង​ខាងលើ នៅក្នុង​កាបូបស្ពាយ​រប​ស់ជន​សង្ស័យ ក៏​ឃាត់ខ្លួន​យក មក​ប្រគល់ឱ្យ​សមត្ថកិច្ច ធ្វើការ​សាកសួរ​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់