adverise with khmeread 1

​ម្តាយ Marco បារម្ភ​ពី​អនាគត​កូនប្រុស​គាត់​បន្ទាប់ពី​ប្រ​ព្រឹ​ត​រឿង​ខុសឆ្គង​ក្នុង​កម្មវិធី Big Brother

​    ​ម្តាយ​របស់ MARCO Pierre White Jr បាន​ចេញមុខ​បង្ហាញ​ពី​ភាពឈឺចាប់​របស់គាត់​ចំពោះ​ការ​ឈរ​មើល​កូនប្រុស​របស់ខ្លួន​បញ្ចេ​ញ​ឥរិយាបថ​ដ៏​គួរឱ្យ​ខ្មាស់អៀន​បំផុត​នៅក្នុង​កម្មវិធី Big Brother ។​

​    ​អ្នកស្រី Mati Conejero ដែល​កំពុង​ស្ថិតនៅក្នុង​ការ​ពាក្យបណ្តឹង​លែងលះ​ដ៏​ជូរចត់​ពី​ស្វាមី​ជា​មេ​ចុងភៅ​ប្រចាំ​អង់គ្លេស​លោក Marco និយាយថា​គាត់​បាន​ស្រក់​ទឹកភ្នែក​ទាំង​មិនដឹង​ខ្លួន​ខណៈ​អង្គុយ​មើល "​ការបាត់បង់​គ្រប់យ៉ាង​" របស់​កូនប្រុស​គាត់​នៅលើ​កញ្ចក់​ទូរទស្សន៍​។​

​    ​អ្នកស្រី​បានបញ្ជាក់​ទៅកាន់​វេ​ប​សាយ Dailymail ថា "​ខ្ញុំ​ឈឺចាប់ ពេលដែល​ខ្ញុំ​បានឃើញ​អ្វី​គ្រប់យ៉ាង​ដែល​គាត់​បាន​បាត់បង់​"​។ ខ្ញុំ​មាន​អារម្មណ៍​អស់សង្ឃឹម​យ៉ាងខ្លាំង​ដែល​មិនអាច​ធ្វើ​អ្វី​បាន ប៉ុន្តែ​អ្នកនឹង​មាន​អារម្មណ៍​យ៉ាងណា​ពេលដែល​កូនប្រុស​ដ៏​គួរឱ្យ​ស្រឡាញ់​របស់​អ្នក​បញ្ចប់ទៅ​ជាមួយនឹង​ស្នាម​សាក់​ពេញ​ខ្លួន​ជាមួយនឹង​ពាក្យ​‘Broken នៅលើ​មុខ​"​។​

​    ​ម្តាយ​របស់ MARCO វ័យ ៥១​ឆ្នាំ​រូបនេះ បាន​បែក​គ្នា​ពី​កូនប្រុស​អ្នកស្រី Marco និង​បងប្រុស​របស់គាត់ Luciano តាំងពី​ពួកគេ​នៅ​តូច​។ ហើយ​ឥឡូវ​ម្តាយ​រូបនេះ​កំពុង​រង់ចាំ​ការកាត់ទោស​ពីបទ​រំលោភបំពាន​ពួកគេ​ទាំងពីរ​តាំងពី​តូចក្រូចឆ្មា ប៉ុន្តែ​លោកស្រី​បាន​បដិសេធថា​មិនបាន​ធ្វើបាប​កូនប្រុស​ពីរ​នាក់​នេះ​ទេ​៕

adverise with khmeread
ប្រភព៖ The Sun

មតិយោបល់