0b81a648 ce3a 46e3 8692 0ec620d37338

រថយន្ត​ទេសចរណ៍​ធុន​ធំ​បាន​បើក​បុក​ម៉ូតូ​រ៉ឺម៉ក​របួសធ្ងន់​ម្នាក់​

    កំពង់ធំ ៖ មាន​ករណី​រថយន្ត​ទេសចរណ៍​ធុន​ធំ​បើក​បុក​ម៉ូតូ​រ៉ឺម៉ក​កាលពី​ថ្ងៃទី​១៩​​ ខែមិថុនា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​១៨​ និង​១៥​នាទីល្ងាច​នៅលើ​ផ្លូវជាតិ​លេខ​៦​ចំនុច​ភូមិ​ត្រើយ​ម្យ៉ា​ប ឃុំ​ប្រាសាទ ស្រុក​សន្ទុក ខេត្តកំពង់ធំ​មាន​បណ្តាលឱ្យ​របួសធ្ងន់​ម្នាក់។​

    ប៉ូលិស​និយាយថា គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ទេសចរណ៍ ពណ៌​ក្រហម​ក្រុមហ៊ុន​ថោង​ស៊ី​ង​ស្លាក​លេខ​ស្វាយរៀង 3A13  53 បើកបរ​ពី​ត្បូង​ទៅ​ជើង ដោយ​មិន​ស្គាល់​អត្តសញ្ញាណ រត់គេចខ្លួន បាន​បើក​ទៅបុក​ម៉ូតូ​រ៉ឺ​ម៉ក ពីក្រោយ ពណ៌​ខ្មៅ ស្លាក​លេខ​គ្មាន​បើកបរ​ដោយ​ឈ្មោះ គា ផុល ភេទប្រុស អាយុ២៥​ឆ្នាំ​នៅ​ភូមិ​រកា​ឃុំ​រកា ស្រុក​ពារាំង​ខេត្តព្រៃវែងរបួសធ្ងន់។​

    ក្នុងករណីនេះ កម្លាំង​សមត្ថកិច្ច បាន​ប្រមូល​វត្ថុតាង​ទាំង​២​មក​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក។ ចំណែក​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​៕

មតិយោបល់