adverise with khmeread C2323e70 4f91 47e6 987e 75e2f52de733

ឃាត់ខ្លួន​ជនសង្ស័យ ៤​នាក់ ពីបទ​ប្រើប្រាស់​អាវុធ​ខុសច្បាប់​

    បាត់ដំបង ៖ ជនសង្ស័យ​៤​នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​សង្កែ​ ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​អាវុធ​ខុសច្បាប់ និង​ដកហូត​អាវុធខ្លី១​ដើម។​

    ប៉ូលិស​ស្រុក​សង្កែ បានឱ្យដឹងថា នៅ​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោង១៤ ​និង​២៧​នាទី នៅ​ចំនុច​ក្រុមទី​០២ ភូមិ​ព្រៃ​ស្វាយ ឃុំ​រាំង​កេ​សី ស្រុក​សង្កែ កម្លាំង​អធិការដ្ឋាន​ប៉ូលិស​ស្រុក​សង្កែ បាន​ស៊ើបអង្កេត​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ៤​នាក់ ពីបទ​ប្រើប្រាស់​អាវុធ​ខុសច្បាប់ និង​ដកហូត​អាវុធខ្លី១​ដើម (​ម៉ាក​AK៥៤)។​

    ប៉ូលិស​បន្តថា ជនសង្ស័យ ១.​ឈ្មោះ សោម​ ​ភោ​ព ភេទ​ប្រុស អាយុ២៣​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ស្វាយ ឃុំ​រាំង​កេ​សី ស្រុក​សង្កែ (​ម្ចាស់​អាវុធ​), ២.​ឈ្មោះ ជុន សីហា ភេទ​ប្រុស អាយុ២៦​ឆ្នាំ, ៣.​ឈ្មោះ ផន សុ​ភី ភេទ​ប្រុស អាយុ១៨​ឆ្នាំ និង​ទី​៤​ឈ្មោះ យិន ​រដ្ឋា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ អ្នក​ទី​២ ៣ និង​ទី​៤​រស់នៅ​ភូមិ​រំលោង​ប្រ​ឃ្លោះ ឃុំ​សុ​ព័រ​ទេព ស្រុក​ច្បារមន ខេត្តកំពង់ស្ពឺ​។​

    ក្នុងករណីនេះ សមត្ថកិច្ច​កំពុង​រៀបចំ​សំណុំរឿង​ជនសង្ស័យ​ទាំង៤​នាក់ បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

adverise with khmeread

មតិយោបល់