adverise with khmeread 57b37d5b 8ffe 42ca 8b84 f848e4e0c265

អាវុធហត្ថ​ឃាត់​មនុស្ស​៥​នាក់​ជាមួយ​ម៉ា​ទឹកកក​៦៨​កញ្ចប់​

    ព្រះសីហនុ ៖ ជ​នស​ង្ស័យ៥​នាក់ ​(​ស្ត្រី​ម្នាក់​)​​ ពាក់​ព​ន្ធ័​ការជួញដូរ​ចែកចាយ​គ្រឿងញៀន​ត្រូវបាន​អាវុធហត្ថ​ខេត្ត​ និង​ស្រុក​កំពង់សីលា​សហការ​ចាប់​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង១០​ព្រឹក ​ថ្ងៃទី​១៩​ ខែមិថុនា​​ ឆ្នាំ២០១៦​នៅ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ​។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ជនសង្ស័យ​ទី​១-​ឈ្មោះ ឃឹម តូ​រ៉ា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​ជាងដែក មាន​ទីលំនៅ​ភូមិ​ស្ទឹងច្រាល ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ, ទី​២-​ឈ្មោះ លឹម ដែ​ត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​ មុខរបរ​ជាង​ឡាន មាន​ទីលំនៅ ភូមិ​បុរី​កម្មករ សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​ចាប់បាន​នៅ​ចំនុច​ភូមិ​ស្ទឹងច្រាល​ឃុំ​អូរ​បាក់រទេះ, ទី​៣-​ឈ្មោះ ង៉ែត ចាន់​ធី​(​ហៅ​ខ្លី​) ​អាយុ​៣០​ឆ្នាំ​ មុខរបរ​ជាងដែក មាន​ទីលំនៅ​ភូមិ​ស្ទឹងច្រាល ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ​ចាប់ខ្លួន​នៅ​ចំនុច​បញ្ជរ​ស្ទឹងច្រាល, ទី​៤-​ឈ្មោះ យេ​ស ម៉ាត់ អាយុ​៣១​ឆ្នាំ មុខរបរ​ធ្វើស្រែ មាន​ទីលំនៅ​ភូមិ​វាល ឃុំ​កំពង់សីលា ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ​ចាប់​នៅក្នុង​ផ្សារ​កំពង់សីលា និង​ទី​៥-​ឈ្មោះ ឈន ស្រី​ទី អាយុ​៣៤ មុខរបរ​ធ្វើការ​នៅ​រ៉ូ​លីង មាន​ទីលំនៅ​ភូមិ​ស្ទឹងច្រាល ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ​ឃាត់​នៅក្នុង​ផ្ទះ​ឆែកឆេរ​នៅ​ភូមិ​ស្ទឹងច្រាល។​

    ប្រតិបត្តិការ​នេះ​កម្លាំង​អាវុធហត្ថ​ដកហូត​វត្ថុតាង​រួមមាន​ម្សៅ​ស​ថ្លា ​(​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​)​ ចំនួន៦៨​ក​ព្ចា​ប់​ ទម្ងន់​១៥.៤៩​ក្រាម ម៉ូតូ​៤​គ្រឿង ទូរ​សព្ទ័​ដៃ​៥​គ្រឿង​ព្រមទាំង​វត្ថុតាង​ពាក់​ព​ន្ធ័​មួយចំនួនទៀត រួច​បញ្ជូនទៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ចាត់​ការតាម​នីតិវិធី៕

adverise with khmeread

មតិយោបល់